Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំង អភិបាលខណ្ឌចំការមន, លោក ថេង សុថុល ជំនួសលោក ព្រុំ សំខាន់

20-04-2019 20:57

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងអភិបាលខណ្ឌចំការមន។ នេះបើតាមអនុក្រឹត្យដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩។

សម្ដេចតេជោ ហ៊ុន សែន បានសម្រេចផ្ទេរភារកិច្ចលោក ព្រុំ សំខាន់ ពីអភិបាលខណ្ឌចំការមន ឲ្យបម្រើការងារនៅសាលារាជធានីភ្នំពេញ និងតែងតាំង លោក ថេង សុថុល ជាអភិបាលជំនួសវិញ។

សូមបញ្ជាក់ថា លោក ថេង សុថុល បច្ចុប្បន្នមានតួនាទីជាអភិបាលរងខណ្ឌច្បារអំពៅ។ ពិធីប្រកាសចូលកាន់តំណែងជាផ្លូវការ នឹងត្រូវធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ម៉ប សារិន ប្រធានក្រុមប្រឹក្សា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕

ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុង៖