(ព្រះសីហនុ)៖ អ្នកដំណេីរ២នាក់បានស្លាប់ និង១០នាក់បានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចររថយន្តឈ្នួលតួរីសមួយគ្រឿងរេចង្កូតបុករះនៅក្រុងព្រះសីហនុ នាល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ។
ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ លោកវេជ្ជបណ្ឌិត សេង ណុង បានឲ្យដឹងថា ក្រោយកេីតហេតុរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្ត បានចេញទៅដឹក ៣គ្រឿង និងដឹកពលរដ្ឋរងគ្រោះបាន ១២នាក់។ ក្នុងនោះមានប្រុស៨នាក់ ស្រីម្នាក់ ក្មេងម្នាក់។
គ្រោះថ្នាក់ចរាចរនេះ ស្លាប់មនុស្ស២នាក់ ស្រីម្នាក់ និងប្រុសម្នាក់ ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែក។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ រថយន្ត តួរីស តាក់ស៊ី ១គ្រឿង បាន រេចង្គូតបុករះ នៅចំណុច អូរ៣ ក្រុង ព្រះសីហនុ ។ សាក្សីបន្តថា រថយន្តជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងខ្លួនឯង ដោយមិនមានបុកប៉ះជាមួយរថយន្តផ្សេងនោះទេ៕