(ភ្នំពេញ)៖ ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា នឹងចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយស្ដីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី (ច្រកចូលលេខ ២)។
កម្មវិធីនេះរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា ដើម្បីចែករំលែកពីគុណប្រយោជន៍នៃចំណេះដឹងហិរញ្ញវត្ថុ ឱ្យកាន់តែទូលំទូលាយជូនសាធារណជន ព្រមជាមួយនឹងកម្មវិធីកំសាន្តសប្បាយៗជាច្រើន រួមមាន ការដាក់តាំងបង្ហាញតាមស្តង់ពិព័រណ៍ សមទ្ធិផលពាក់ព័ន្ធនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការលេងល្បែងកំសាន្ត ការចាប់រង្វាន់ និងការចែកជូនវត្ថុអនុស្សាវរីយ៍ផ្សេងៗ ចាប់ពីម៉ោង១១៖៣០នាទីព្រឹក រហូតដល់ម៉ោង៨៖៣០យប់ ហើយកម្មវិធីសប្បាយៗនេះ អនុញ្ញាតិឱ្យសាធារណជនចូលរួមដោយសេរីផងដែរ។
ជាមួយគ្នានេះដែរ សាធារណជនអាចអញ្ជើញទស្សនាស្តង់ពិព័រណ៍ប្រាសាក់ ទទួលបាននូវការប្រឹក្សាយោបល់ពីសេវាហិរញ្ញវត្ថុ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ព្រមទាំងចូលរួមកម្មវិធីកំសាន្តដើម្បីទទួលបានរង្វាន់ជាច្រើន។ លោកអ្នកអាចជួបជាមួយនឹងឌីជេ ណាណា ក្នុងកម្មវិធីផ្តល់រង្វាន់អនុស្សាវរីយ៍ពីប្រាសាក់ចាប់ពីម៉ោង២៖៣០នាទី រហូតដល់ម៉ោង៣៖០០រសៀល។ សូមកុំភ្លេច សូមចូលរួមទាំងអស់គ្នា!
ប្រាសាក់ ជាគ្រឹះស្ថានឯកជន និងមានអាជ្ញាប័ណ្ណ ទទួលប្រាក់បញ្ញើពីសាធារណជន ពីធនាគារជាតិនៃកម្ពុជា ហើយកំពុងផ្តល់សេវាហិរញ្ញវត្ថុ ជាច្រើនរួមមាន៖ សេវាឥណទាន ប្រាក់បញ្ញើសន្សំទូទាត់ វិក្កយបត្រទឹកទូទាត់ វិក្កយបត្រ ភ្លើង ផ្ទេរប្រាក់ ផ្ទេរប្រាក់តាមលេខសម្ងាត់ ប្តូរប្រាក់ទិញកាតទូរស័ព្ទសេវា ធនាគារចល័ត សេវាអេធីអឹម សេវាបើកប្រាក់ បៀវត្ស សេវាទូទាត់រហ័ស និងម៉ាស៊ីន ឆូតកាតនៅទូទាំងប្រទេស។
អ្វីដែលពិសេសនោះគឺ ការបង់ថ្លៃទឹក បង់ថ្លៃភ្លើង ផ្ទេរប្រាក់ទៅដៃគូជំនួញ ឬទៅមនុស្សជាទីស្រឡាញ់ ផ្ទេរប្រាក់តាមលេខសម្ងាត់ ឬផ្ទេរប្រាក់ទៅកាន់អ្នកគ្មានគណនី តាមរយៈសេវាធនាគារចល័ត (Mobile Banking & Internet Banking) និងម៉ាស៊ីនអេធីអឹមប្រាសាក់ មិនគិតកម្រៃសេវាឡើយ៕
សម្រាប់ ព័ត៌មានបន្ថែម៖ សូមទាក់ទងតាម៖ 023 999 911 ឬ086 999 911 ឬ096 9 999 911 ឬវេបសាយ៖ www.prasac.com.kh ។
PRASAC Joins the Event of Financial Literacy in Cambodia