(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ចំនួន១៧ករណី ក្នុងនោះ មានករណីប្រើប្រាស់៧ករណី និងជួញដូរ៩ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៣៥នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២,២៧៣ករណី ឃាត់មនុស្ស៤,៨៨៧នាក់ (ស្រី៣៩៨នាក់) ក្នុងនោះមានជនបរទេស១២១នាក់ផងដែរ៕