(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៣,៣៥៤គ្រឿង រកឃើញល្មើសច្បាប់៦៩១គ្រឿង (ម៉ូតូ៧៩%) អប់រំ២៦៥គ្រឿង និងផាកពិន័យ៤២៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៩ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួន១,៧៩៧គ្រឿង, អប់រំ១៦៩គ្រឿង និងផាកពិន័យ៣៧៥គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៩ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥៩,៤៨០គ្រឿង រកឃើញយានយន្តល្មើស១២,៩០៣គ្រឿង (ម៉ូតូ៧៨%) ក្នុងនោះអប់រំ៤,៥៤៤គ្រឿង និងផាកពិន័យ៨,៣៥៩គ្រឿង៕