(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ មន្ទីរប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រជុំបូកសរុប លទ្ធផលនៃការបញ្ចូលទិន្នន័យបទ ល្មើសគ្រឿងញៀនទៅក្នុងប្រព័ន្ធគ្រប់គ្រង (Database System) ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ និងបណ្តុះបណ្តាលស្តីពីការ ប្រើប្រាស់គ្រប់គ្រងបទល្មើសគ្រឿងញៀន (Database System) លើកទី៦ នៅសាលប្រជុំ នៃមន្ទីរប្រឆាំងគ្រឿងញៀន
កម្មវិធីនេះ ធ្វើបទបង្ហាញដោយលោកឧត្តមសេនីយ៍ត្រី អ៉ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងមានសិក្ខាកាមជាមន្ត្រីជំនាញ មកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងអធិការដ្ឋាននគរបាលទាំង១២ខណ្ឌ (រាជធានីភ្នំពេញ) សរុប៥៨នាក់ (ស្រី០៧) ៕