Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាវិដេអូ៖ ករណីផ្ទុះហិង្សាបិទផ្លូវជាតិលេខ៤ នៅស្រុកព្រៃនប់ បណ្តាលឲ្យមន្រ្តីនគរបាល និងប្រជាការពារសរុប៦នាក់បែកក្បាល ហើយខូចខាតរថយន្តអធិការស្រុក និងរថយន្តមន្រ្តីអាវុធហត្ថសរុប ៣គ្រឿង (Video inside)

19-04-2019 14:59

(ព្រះសីហនុ)៖ មន្រ្តីនគរបាលចំនួន៤នាក់ និងប្រជាការពារ២នាក់ បានរងរបួសខ្លះបែកក្បាល និងរថយន្តចំនួន៣គ្រឿង បានរងការខូចខាត ដោយសារប្រជាពលរដ្ឋដែល អាជ្ញាធរចាត់ទុកថា ជាក្រុមអនាធិបតេយ្យបានគប់ដុំថ្ម និងប្រើអំពើហិង្សា ពេលនាំគ្នាបិទផ្លូវជាតិលេខ៤ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ។ នេះជាការបញ្ជាក់របស់ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News។

ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា នៅពេលនេះកម្លាំងនគរបាលរបស់លោក បានចាប់ខ្លូនមនុស្ស៦នាក់ ដែលបានដឹកនាំនិងចូលរួមប្រើហិង្សាទៅលើមន្ដ្រីនគរបាល និងប្រជាការពារ នៅពេលដែលកងកម្លាំងបានចុះទៅអន្ដរាគមន៍ ឲ្យពួកគេបើកផ្លូវឡើងវិញ ក្រោយយកដុំថ្ម និងមែកឈើទៅដាក់បិទផ្លូវជាតិបង្កឲ្យកកស្ទះចរាចរណ៍ប្រហែល១ម៉ោង នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ។

ការចាប់ខ្លួនមនុស្សទាំង៦នាក់នេះធ្វើឡើងនៅព្រឹកថ្ងៃសុក្រនេះ ខណៈឃាត់ខ្លួន២នាក់កាលពីម្សិលមិញ សរុបរហូតដល់ពេលនេះឃាត់ខ្លួនចំនួន៨នាក់ហើយ លោកឧត្តមសេនីយ៍ស្នងការបានចាត់ទុកថា គឺជាបទល្មើសព្រហ្មទណ្ឌដែលមិនអាចលើកលែងឲ្យបាន នឹងចាត់វិធានការតាមផ្លូវច្បាប់តែម្ដង៕