(ព្រះសីហនុ)៖ អគ្គិសនីខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីជូនដំណឹងមួយស្ដីពី ការផ្អាកផ្គត់ផ្គង់ចរន្ដអគ្គិសនីបណ្ដោះអាសន្ន នៅអនុស្ថានីយអគ្គិសនីតាតៃ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ស្រុកចំនួន៦ក្នុងខេត្តកោះកុង។
យោងតាមសេចក្ដីជូនដំណឹងឲ្យដឹងថា ការផ្អាកផ្គត់ផ្គង់ចរន្ដអគ្គិសនីបណ្ដោះអាសន្ននេះ នឹងផ្ដាច់ចាប់ពីម៉ោង៨៖០០នាទីព្រឹករហូតដល់ម៉ោង៦៖០០នាទីល្ងាច ដោយមូលហេតុធ្វើការ Maintenance និង Inspection តាមផែនការប្រចាំឆ្នាំ។
ក្នុងនោះស្រុកដែលនឹងត្រូវដាច់ចរន្ដអគ្គិសនីរួមមាន៖ ស្រុកកោះកុង, ស្រុកមណ្ឌលសីមា (ភូមិទួលគគី), ស្រុកបុទុមសាគរ, ស្រុកគីរីសាគរ, ស្រុកថ្មបាំង និងស្រុកស្រែអំបិល៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់អគ្គិសនីខេត្តព្រះសីហនុទាំងស្រុង៖