ភ្ញៀវពិសេសប្រចាំសប្តាហ៍៖ អគ្គនាយកក្រុមហ៊ុន Confirel នឹងបញ្ជាក់ពី «ប្រយោជន៍ដែលកម្ពុជាទទួល បានក្រោយស្ករត្នោតកំពង់ស្ពឺ ត្រូវចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តការពាររបស់អឺរ៉ុប» នៅថ្ងៃចន្ទសប្តាហ៍ក្រោយ
19-04-2019 09:18
(ភ្នំពេញ)៖ កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» សម្រាប់នៅថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩ លោកឧកញ៉ា ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន Confirel នឹងបញ្ជាក់ស្តីពី «ប្រយោជន៍ដែលកម្ពុជាទទួលបានក្រោយស្ករត្នោតកំពង់ស្ពឺ ត្រូវចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តការពាររបស់អឺរ៉ុប»។
ការផ្សាយនៃកិច្ចសម្ភាស រវាងអង្គភាពព័ត៌មាន Fresh News និងលោកឧកញ៉ា ហៃ លីអ៊ាង ធ្វើឡើងនៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ហើយក៏នឹងមានការផ្សាយឡើងវិញ នៅម៉ោង២រសៀល ថ្ងៃអង្គារ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ផងដែរ (ក្នុងសប្តាហ៍ដដែល)។
ដើម្បីដឹងថា កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ផ្តល់ជូនព័ត៌មានសំខាន់បែបណានោះ, សូមប្រិយមិត្តរង់ចាំ និងតាមដានការផ្សាយរបស់បណ្តាញព័ត៌មាន Fresh News, ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈទូរទស្សន៍ខ្សែកាបទូទាំងប្រទេស, ទូរទស្សន៍ Fresh News, Computer, Facebook & Youtube Fresh News.