(ស្វាយរៀង)៖ លោក អុក ហាន ប្រធានគណបក្សស្រុករមាសហែក ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ បាននាំយកថវិកាចំនួន១រៀល ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ឋាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក យកប្រគល់ជូនគ្រួសារសព លោក ពៅ មល់ ដែលបានស្លាប់ដោយឆ្មាខាំ នៅភូមិត្រពាំងស្គាន់ថ្មី ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។
គួរំលឹកដែរថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នំា២០១៩ លោក ពៅ មល់ ត្រូវបានសត្វឆ្មាខាំចំដៃ ខណៈដែលទៅលេងផ្ទះម្តាយរបស់គាត់ ហើយក្រុមគ្រួសារ និងអាជ្ញាធរមានសមត្ថកិច្ចបានជំរុញឲ្យលោក ទៅជួបក្រុមគ្រូពេទ្យពិគ្រោះយោបល់ ប៉ុន្តែគាត់ពុំព្រមទៅជួបពេទ្យនោះទេ រហូតមកដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ជំងឺចាប់ផ្តើមធ្វើទុក្ខ ដែលមានអាការៈក្តៅខ្លួន ខ្លាចទឹក ខ្លាចខ្យល់ ខ្លាចពន្លឺ ហើយត្រូវបានបងប្អូនដឹកតាមម៉ូតូទៅកាន់មន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ នៅតាមផ្លូវ៕