(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៨៩១គ្រឿង រកឃើញល្មើសច្បាប់២២៧គ្រឿង (ម៉ូតូ៨៧%) អប់រំ៧៤គ្រឿង និងផាកពិន័យ១៥៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៨ ខែមេសានេះ ត្រួតពិនិត្យរួម បានចំនួន៥៥៧គ្រឿង, អប់រំ៥៨គ្រឿង និងផាកពិន័យ១៣៧គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥៦,១២៦គ្រឿង រកឃើញយានយន្តល្មើស១២,២១២គ្រឿង (ម៉ូតូ៧៨%) ក្នុងនោះអប់រំ៤,២៧៩គ្រឿង និងផាកពិន័យ៧,៩៣៣គ្រឿង៕