(ភ្នំពេញ)៖ ស្ត្រីរូបស្អាត ម្ចាស់ Facebook ឈ្មោះ «Theara Leang» ថ្មីៗនេះ បានបង្ហោះសារសរសេររៀបរាប់លេីកទឹកចិត្តស្ត្រីដែលមានគ្រួសារ ត្រូវចេះរស់នៅពឹងលេីខ្លួនឯងប្រសេីរជាងរស់នៅ ពឹងកំលាំងស្វាមីតែម្ខាង ព្រោះតែហេតុផលមួយចំនួន។
តាមរយៈសារដ៏មានន័យ សម្រាប់មនុស្សស្រីគ្រប់រូប រៀបរាប់ចេញពីម្ចាស់ហ្វេសបុក Theara Leang ដែលគេស្គាល់ជាច្រេីនថាជានារីដែលយកចិត្តទុកដាក់ទៅលេីនារីដូចគ្នា និងតែងតែចែករំលែក បទពិសោធន៍ និងនិយាយលេីកទឹកចិត្តមនុស្សជុំវិញខ្លួនអោយរឹងមាំ ហេីយចេះតស៊ូអោយអស់ពីលទ្ធភាពនោះ បានសរសេរសារថា «អត់ចង់រស់ពឹងប្ដី មិនមែនខ្ញុំឆ្មេីងឆ្មៃ មេីលស្រាលប្ដីទេ ឬរស់នៅសោះកក្រោះឡេីយ។ ប៉ុន្តែបេីយេីងជាមនុស្សស្រីពឹងផ្អែកគាត់ទាំងស្រុង ចុះពេលអត់ពីគាត់ ឬមានបញ្ហាផ្សេងៗដែលយេីងមិនអាចដឹងទុកមុន តេីយេីងទៅក្លាយទៅជាយ៉ាងណា? ដូចមានបងស្រីម្នាក់និយាយប្រវត្តិប្រាប់ពួកខ្ញុំ គាត់ថា ប្ដីគាត់ជាឧកញ្ញ៉ា បេីកក្រុមហ៊ុនគ្រឿងសំណង់ គាត់រស់នៅពោរពេញដោយក្ដីសុខនិងចាយវាយមិនខ្វះ ក៏ប៉ុន្តែស្រាប់តែប្ដីគាត់ឈឺស្លាប់ចោលគាត់ គាត់មានបន្ទុកកូន៤នាក់ហេីយគាត់មិនចេះការងារប្ដីគាត់ឡេីយ។ គាត់បានចាប់ផ្ដេីមទាំងត្រដាបត្រដួស រៀនពីការងារប្ដីគាត់ រយ:ពេលជាង7ឆ្នាំទេីបអាចកាន់ការងារប្ដីគាត់មកវិញ។ ហេីយគាត់បានយករឿងជូរចត់របស់គាត់ និយាយជាសាធារណ:អោយស្រីៗចេះធ្វេីការងារ ទោះតូចឬធំ ក៏ត្រូវតែមានការងារមួយក្នុងដៃដែរ ហេីយកុំភ្លេច ត្រូវដឹងពីការងារប្ដី និងរៀនអោយចេះ ដេីម្បីបង្ការបញ្ហាផ្សេងៗចៃដន្យ ពួកយេីងពិតជាមេីលមិនឃេីញមែន ថាថ្ងៃក្រោនឹងទៅជាយ៉ាងណា មានតែប្ដីធ្វេីអី យេីងគួរចេះនឹង ហេីយគួរតែមានការងារផ្ទាល់ខ្លួនដេីម្បីបង្ខឹកខួរខ្បាស់ និងបង្ការហានិភ័យចៃដន្យ»។
នៅក្នុងសារបានសរសេរទៀតថា «ខ្ញុំនឹងមិនរស់ពឹងប្ដីខ្ញុំទេ ហេីយគេក៏មិនរស់ពឹងខ្ញុំដែរ ប៉ុន្តែការស្រលាញ់មួយគឺរស់ខ្វះគ្នាមិនបាន គឺបេះដូងស្រលាញ់ ស្រលាញ់ខ្លាំង បារម្មណ៍ខ្លាំង លះបង់អោយគ្នាខ្លាំង ពេលខ្លះ ស្រលាញ់ខ្លាំងពេក មានអារម្មណ៍ថា ពេលអត់ពីគាត់ ខ្ញុំធ្វេីចិត្តបែបណា? ប្រហែលជាខ្ញុំមិនអាចប្រឈបមុខនឹងការបាត់បង់គាត់ផង ព្រោះខ្ញុំធ្វេីចិត្តមិនបាន ហេីយគាត់ក៏ធ្លាប់និយាយបែបនេះដែរ។ ពួកយេីងមិនរស់ពឹងគ្នាមែន ប៉ុន្តែក្ដីស្រលាញ់ពួកយេីងខ្វះគ្នាមិនបានឡេីយ សុភមង្គលពួកយេីង និងកូនៗពួកយេីង សូមនៅអោយបានយូរអង្វែង ១០០ឆ្នាំក៏តិចដែរ ប៉ុន្តែយេីងព្យាយាមរក្សាអោយយូរអស់ពីសមត្ថភាព»៕