Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី១៩-២៤ ខែមេសា នៅកម្ពុជានឹងមានភ្លៀងកក់ខែចុះខ្សោយ ឬស្ទើរតែគ្មាន ខណៈសីតុណ្ហភាពអាចកើនកំដៅដល់៤០អង្សាសេ ! (Video inside)

18-04-2019 11:32

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីអាកាសធាតុ នៅកម្ពុជា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១៩ ដល់ ២៤ ខែមេសា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន ភ្លៀងកក់ខែចុះខ្សោយ និងអាចកន្លែងខ្លះស្ទើរតែគ្មានទាំងស្រុង ខណៈសីតុណ្ហភាពអាចកើតឡើងកំដៅ ក្នុងចន្លោះ៣៧ ដល់ ៤០អង្សាសេ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋសូមបន្តប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ព្រោះរយៈពេលអន្តរកាលមិនទាន់ឆ្លងផុតនៅរកប្រក្រតីភាពឡើងវិញនោះទេ៕