Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹកស្អែកនេះ គ.ជ.ប នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង

18-04-2019 09:40

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ស្អែកនេះ នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ការប្ដឹងតវ៉ា ឬប្ដឹងជំទាស់ និងការដោះស្រាយបណ្ដឹងទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង។

បើតាមសេចក្ដីជូនដំណឹង ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ គ.ជ.ប បានឲ្យដឹងថា កិច្ចប្រជុំនេះ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព លោក ឌុច សុន សមាជិក គ.ជ.ប ដែលកិច្ចប្រជុំនេះធ្វើនៅទីស្នាក់ការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន)។

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីជូនដំណឹងរបស់ គ.ជ.ប នៅខាងក្រោមនេះ៖