(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ ព្រឹទ្ធសភាកម្ពុជា បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិភាក្សាលើ របៀបវារៈចំនួន៣។
របៀបវារៈ សំខាន់ៗទាំង៣នោះ រួមមានដូចជា៖
១៖ ពិនិត្យ និងសម្រេចលើរបាយការណ៍ ស្តីពីសកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះ សម័យប្រជុំលើកទី២ និងលើកទី៣ នីតិកាលទី៤ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤ ។
២៖ ពិនិត្យ និង សម្រេចជាគោលការណ៍ អំពីការធ្វើ បច្ចុប្បន្នភាពរចនាសម្ព័ន្ធរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ។
៣៖ កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាព លេខាធិការសម័យប្រជុំ លើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤ ៕