(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានប្រជាពលរដ្ឋកម្ពុជា ទាំងក្មេងទាំងចាស់ បានស្លាប់លើដងវិថីគួរឲ្យភ័យខ្លាចបំផុត ខណៈដែលគ្រោះថ្នាក់ចរាចរណ៍ទាំងនោះ បានកើតឡើងដោយសារតែអ្នកបើកបរ មិនបានគោរពត្រឹមត្រូវតាមច្បាប់ចរាចរណ៍ផ្លូវគោកតែម្តង។
ប្រជាពលរដ្ឋគ្រប់ៗរូប សុទ្ធតែមានតួនាទីដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពោលដើម្បីចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ មានតែការបើកបរដោយគោរពច្បាប់ចរាចរណ៍ទែ ដែលអាចជួយខ្លួនលោកអ្នកបាន។ សូមគិតថា ជីវិតរបស់មនុស្សម្នាក់ៗ មិនមានដាក់លក់នៅលើទីផ្សារឡើយ៕
ខាងក្រោមនេះ ជាវីដេអូអប់រំស្តីពីការចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការបើកបរដោយគោរពច្បាប់ឲ្យបានត្រឹមត្រូវ៖