(ភ្នំពេញ)៖ ព្រឹទ្ធសភានៃកម្ពុជា នឹងបើកកិច្ចប្រជុំមួយនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៣ នៅវិមានព្រឹទ្ធសភា។ នេះបើយោងតាមសេចក្តីជូនដំណឹងដែល Fresh News ទទួលបាន។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា របៀបវារៈសំខាន់ៗទាំង៣នោះ រួមមាន៖
១៖ ពិនិត្យ និងសម្រេចលើរបាយការណ៍ ស្តីពីសកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣ នីតិកាលទី៤ ទៅក្នុងរបៀបវារៈ សម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៤។
២៖ ពិនិត្យ និងសម្រេចជាគោលការណ៍អំពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
៣៖ កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៤៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៖