Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមស្តាប់ចម្រៀង «ឈាម និងទឹកភ្នែក» រៀបរាប់ពីទុកវេទនានៃរបបខ្មែរក្រហម (Video inside)

17-04-2019 08:01

(ភ្នំពេញ)៖ ១៧ មេសា ២០១៩ ជាខួប៤៤ឆ្នាំហើយ នៃរបបវាលពិឃាដប៉ុលពត។ ចម្រៀងមួយបទមានចំណងជើងថា «ឈាម និងទឹកភ្នែក» ជាចម្រៀង ដែលបានរៀបរាប់ពីទុក្ខលំបាក ទុក្ខវេទនាឥតគណនារបស់រាស្រ្តខ្មែរក្នុងរបបយង់ឃ្នងមួយនេះ។

១៧ មេសា ២០១៩នេះ ប្រជាខេមរាយ៉ាងមូលមីនាំគ្នីនាំគ្នាដើរលេងកម្សាន្ត ខណៈអ្នកខ្លះត្រឡប់ពីស្រុកកំណើត ទៅបំពេញការងារតាមទីកន្លែងផ្សេងៗ ជាពិសេសរាជធានីភ្នំពេញ បេះដូងរាជធានី ប្រជាពលរដ្ឋ សិស្ស និស្សិត បានសម្រុកត្រឡប់ពីស្រុកកំណើត ដើម្បីបំពេញភារកិច្ចរៀងៗខ្លួនជាប្រក្រតីភាពឡើងវិញ។

ទិដ្ឋភាពនេះ បានបង្ហាញឲ្យឃើញពីភាពខុសប្លែកគ្នាយ៉ាងខ្លាំងពី១៧ មេសា ១៩៧៥ ដែលប្រជាពលរដ្ឋខ្មែរក្នុង រាជធានីភ្នំពេញ ត្រូវបង្ខំឲ្យចាកចេញពីផ្ទះសម្បែងទាំងវេទនា និងជាចំណុចចាប់ផ្តើមនៃការនិរាស ព្រាត់ប្រាស់របស់ប្រជាពលរដ្ឋខ្មែរផងដែរ។

ទិដ្ឋភាពរវាង១៧ មេសា ឆ្នាំ២០១៩ និង ១៧ មេសា ឆ្នាំ១៩៧៥ បង្ហាញពីភាពផ្ទុយគ្នារវាងម្លប់សុខសន្តិភាព នាំមកនូវភាពសុខសាន្ត និងផលលំបាកកើតចេញពីភ្លើងសង្គ្រាម ក្រោមបន្ទាត់នយោបាយពីរខុសគ្នារវាងអ្នកនយោបាយបច្ចុប្បន្ន និងអ្នកនយោបាយជំនាន់។

សូមជាតិកម្ពុជា ស្គាល់តែសុខសន្តិភាព ភាពសប្បាយរីករាយ កុំឲ្យជួបទុក្ខសោក និងទុក្ខវេទនាទាំងឡាយដូចអតីតកាល បន្តទៅទៀត។