Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៦ ខែមេសា៖ រកឃើញយានយន្ដល្មើសច្បាប់២៤៤គ្រឿង និងផាកពិន័យ១៨៥គ្រឿង

16-04-2019 16:52

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤០៩គ្រឿង រកឃើញល្មើសច្បាប់២៤៤គ្រឿង (ម៉ូតូ៩៥%) អប់រំ៥៩គ្រឿង និងផាកពិន័យ១៨៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៦ ខែមេសានេះ ត្រួតពិនិត្យរួម បានចំនួន៣២២គ្រឿង, អប់រំ៤៨គ្រឿង និងផាកពិន័យ ១៨២គ្រឿង។

បន្ថែមពីនេះ សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៦ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៥៥,០៣២គ្រឿង រកឃើញយានយន្តល្មើស ១១,៨៩៩គ្រឿង (ម៉ូតូ៧៧%) ក្នុងនោះអប់រំ៤,១៦៤គ្រឿង និងផាកពិន័យ ៧,៧៣៥គ្រឿង៕