(កណ្តាល)៖ ទោះបីជាថ្ងៃបុណ្យចូលឆ្នាំថ្មី ជាថ្ងៃឈប់សំរាកក៏ដោយ គណៈបញ្ជាការឯកភាពស្រុក ខ្សាច់កណ្តាល បានចំណាយពេលវេលាផ្ទាល់ខ្លួន ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ចរាចរណ៍ ជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ជានិច្ច ។
ជាក់ស្តែងនារសៀលថ្ងៃចន្ទ ១១កើត ខែចេត្រ ឆ្នាំចសំរទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ ដោយអនុវត្តតាមការណែនាំរបស់លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល បានចាត់អោយលោក ចាន់ តារា អភិបាលរងស្រុក បានដឹកនាំក្រុមការងារ និងកងកម្លាំងប្រដាប់អាវុធមាន អធិការស្រុក និងកងរាជអាវុធហត្ថស្រុក ចុះត្រួតពិនិត្យសណ្តាប់ធ្នាប់ចរាចរណ៍ និងណែនាំបងប្អូន ប្រជាពលរដ្ឋមិនឲ្យមានការលេងជះទឹក លាបម្សៅ តាមដងផ្លូវ ទាំង១៨ឃុំ ដែលជាហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ជាយថាហេតុផងដែរ ។
បន្ទាប់ពីត្រួតពិនិត្យតាមបណ្តាឃុំទាំង១៨ រួចមក លោក ចាន់តារា អភិបារងស្រុកបានអមដំណើរ ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល និងលោក ឧកញ៉ា ស្រី ចាន់ថន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអគ្គនាយកក្រុមហ៊ុន សេវេន អេនជី (SkyLand) ចុះត្រួតពិនិត្យសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងព្រឹត្តិការណ៍មហាសង្ក្រាន្ត ស្កាយលែន សេវេន អេនជី ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕