(ចិន)៖ ប្រធានក្រុមហ៊ុន China Ocean Fisheries Holding Co. Ltd លោក Liu Rongsheng បានបង្ហាញចំណាប់អារម្មណ៍ចង់ចិញ្ចឹមត្រី «ប្រភេទត្រីចាប» នៅកម្ពុជា ព្រោះជាប្រភេទមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ហើយប្រជាជនចូលចិត្ត និងមានទីផ្សារ។
ការបង្ហាញនូវបំណងចង់វិនិយោគនៅកម្ពុជានេះ កើតឡើងក្នុងពេលលោក Liu Rongsheng ជួបពិភាក្សាជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ ក្រោយពេលលោករដ្ឋមន្ត្រី និងគណៈប្រតិភូ បានបន្តដំណើរពីខេត្តហៃណានត្រលប់មកទីក្រុងសឹនជិន។
ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការវិនិយោគលើខ្សែចង្វាក់ផលិតកម្មវារីវប្បកម្មនៅកម្ពុជា ដោយរួមបញ្ចូលចាប់តាំងពីការផលិតចំណីត្រី ការចិញ្ចឹម ការកែច្នៃ វិចខ្ចប់ និងឃ្លាំងបង្កកសម្រាប់ចែកចាយក្នុងស្រុក និងការនាំចេញ។
លោកប្រធានក្រុមហ៊ុនចង់ចិញ្ចឹមប្រភេទត្រីចាបនៅកម្ពុជា ព្រោះជាប្រភេទមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ហើយប្រជាជនចូលចិត្ត និងមានទីផ្សារ។
លោករដ្ឋមន្ត្រីបានជំរុញឲ្យក្រុមហ៊ុនសហការជាមួយរដ្ឋបាលជលផល និងធ្វើការសិក្សាផលប៉ះពាល់បរិស្ថានឲ្យបានឆាប់ ដើម្បីដាក់ស្នើសុំការអនុញ្ញាតពីប្រមុខរដ្ឋាភិបាល៕