(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ចំនួន៧ករណី ក្នុងនោះមានករណីប្រើប្រាស់៥ករណី និងជួញដូរ២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ២,២៤១ករណី ឃាត់មនុស្ស ៤,៨៣១នាក់ (ស្រី៣៩១នាក់) ក្នុងនោះមានជនបរទេស១២១នាក់ផងដែរ៕