(ភ្នំពេញ)៖ ស្របពេលដែលប្រជាជនខ្មែរ កំពុងរៀបចំខ្លួន ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោកស្រី ម៉ានីកាជេន បានបង្ហោះវីដេអូថ្លែងសារជូនពរ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឲ្យជួបតែជ័យជម្នះ និងសេចក្តីសុខគ្រប់ប្រការ។ នេះបើយោងតាមការផ្សាយរបស់ Facebook ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា។
Facebook របស់ស្ថានទូតឥណ្ឌា បានបង្ហោះសារបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំឈ្មោះ ម៉ានីកាជេន ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខ្ញុំសូមជូនពរប្រជាជនខ្មែរទាំងអស់មឱ្យជួបតែសេចក្តីសុខ និងសេចក្តីចម្រើន»។
សូមបញ្ជាក់ដែរថា សម្រាប់ឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ គ.ស ២០១៩ នឹងត្រូវចូលមកដល់នៅថ្ងៃអាទិត្យ ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ម៉ោង១៥៖១២នាទី។ ក្នុងឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា៕