(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលច្បារអំពៅ បានអញ្ជើញជាអធិបតី ពិធីក្រុងពាលី និងបួងសួង សុំសេចក្តីសុខសេចក្តីចម្រើន សម្រាប់ព្រឹត្តិការណ៍ សង្រ្កាន្តច្បារអំពៅ ដែលរៀបចំនៅក្នុងបរិវេណវត្តវាលស្បូវ រសៀលថ្ងៃសៅរ៍ ៩កើត ខែចេត្រ សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ ។
ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់អ្នកតំណាងរាស្ត្រ ប្រធាននិង អនុប្រធានក្រុមការងារជួយខណ្ឌ អស់លោក លោកស្រី មន្ត្រីរាជការ និងសហភាពសហព័ន្ធយវជនកម្ពុជា ខណ្ឌ បានអញ្ជើញ ចូលរួមក្នុងពិធីក្រុងពាលី ឧទិស្ទនិងថ្វាយគ្រឿងសក្ការៈដល់បារមី ម្ចាស់ទឹក ម្ចាស់ដី និងទស្សបារមីសក្តិសិទ្ធក្នុងលោក ដើម្បីជួយឲ្យ ការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តច្បារអំពៅ បានរៀបចំដំណើរការរលូនបានល្អ និងទទួលបានការគាំទ្រពីភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ៕