Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំងល្បាតក្នុងមូលដ្ឋាន ដើម្បីរក្សារសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី (Video inside)

13-04-2019 22:17

(ភ្នំពេញ)៖ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ភូមិសង្កាត់មានសុវត្ថិភាព តាមបទបញ្ជាររបស់ស្នងការដ្ឋានរាជធានីភ្នំពេញ តាមគោលនយោបាយរបស់រដ្ឋាភិបាល នៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩នេះ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ពស ២៥៦៣ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹងនាំកម្លាំង រក្សារនូវភាពកក់ក្តៅជូនពលរដ្ឋ ក្នុងមូលដ្ឋាននិងពលរដ្ឋដែលមកពីទីជិតឆ្ងាយ ដែលមកកំសាន្តល្បែងប្រជាប្រិយក្នុងឱកាសឆ្នាំថ្មីនេះ ឲ្យធានាយ៉ាងមានប្រសិទ្ធភាព គ្រប់ទីកន្លែងក្នុងខណ្ឌរបស់លោក។

លោក យឹម សារ៉ាន់ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា នេះជាកាតព្វកិច្ចដែលលោកត្រូវតែបំពេញ ក្នុងនាមលោកជាកម្លាំងស្នូលរបស់រាជរដ្ឋាភិបាល ប្រទេសមានសន្តិភាព គឺបានមកទាំងការលំបាកក្រៃលែង ដែលសម្តេចតេជោ ហ៊ុន សែន បានពុះពារលះបង់ជីវិតស្រោចស្រង់ ពីប្រទេសពីសង្គ្រាមប្រល័យជូនសាសន៍ ប្រៀបដូចជាឋានរកអោយមានពន្លឺដ៏ត្រចះត្រចង់ ដូចសព្វថ្ងៃនេះ។

លោកបន្ថែមថា «ខ្ញុំសូមជូនពរបងប្អូនជារួមជាតិជួបប្រទះនូវសំណាងល្អ សុខភាពល្អ ធ្វើដំណើរទីជិតឆ្ងាយប្រកបដោយសុវត្ថិភាព រកទទួលទានមានបាន ត្រជាក់ត្រជុំក្នុងដំបូលសន្តិភាព ដែលមិនអាចកាត់ថ្លៃបាន សូមសេរី សួរស្តី វិបុលសុខគ្រប់ៗគ្នា»