(កំពត)៖ កំណាត់ដងហ្គីតា៤ដើម ដ៏ស្រស់ស្អាត ដែលតុបតែងដោយភ្លើងពណ៌ក្រហមជុំវិញ ជាមួយឈ្មោះតន្រ្តីជាភាសារអង់គ្លេស Rock the Nation នៅពីលើឆាក គឺជានិមិត្តសញ្ញាសម្គាល់ថាជាការប្រគុំតន្រ្តីរបស់ស្រាបៀរកម្ពុជា ដែលធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ដើម្បីផ្តល់ភាពសប្បាយរីករាយ ដល់ប្រជាជនកម្ពុជា ជាមួយចង្វាក់រ៉ក តាំងពីខែវិច្ឆកា ឆ្នាំ២០១៨ បានមកដល់គោលដៅចុងក្រោយរបស់ខ្លួនហើយ ពេលនេះ គឺនៅទីរួមខេត្តកំពត។
លោក ម៉ៃឃើល សុវណ្ណ (Michael Sovann) ប្រធានគ្រប់គ្រងកម្មវិធីការប្រគុំ Rock the Nation បានឱ្យដឹងថា «ជាដំបូងពីស្រាបៀរកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណដល់ទស្សនិកជនទាំងអស់ដែលបានចូលរួមតាមដានទស្សនាតាមគេហដ្ឋានក្តី ឬ ទស្សនាផ្ទាល់ក្តីជាមួយការប្រគុំតន្រ្តី Rock the Nation នេះ ហើយខ្ញុំសង្ឃឹមថាបងប្អូនទទួលបានភាពសប្បាយរីករាយខ្លាំងជាមួយការប្រគុំតន្រ្តីនេះ»។
លោកក៏ថ្លែងអំណរគុណដល់ប្រជាជនកម្ពុជា ដែលបានគាំទ្រពិសាផលិតផលភេសជ្ជៈដែលមានគុណភាពល្អបំផុត របស់ក្រុមហ៊ុនខ្មែរប៊ែវើរីជិស ផងដែរ ដូចជា៖ ស្រាបៀរកម្ពុជា ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ ទឹកផ្លែឈើជូប និង ទឹកបរិសុទ្ធកម្ពុជា កន្លងមក។
លោកក៏បានបញ្ជាក់ផងដែរថា ដំណើរកម្សាន្តនៃការប្រគុំតន្រ្តីស្រាបៀរកម្ពុជារដូវកាលបន្ទាប់នឹងចាប់ផ្តើមម្តងទៀតនៅក្នុងពេលឆាប់ៗ នារដូវកាលបុណ្យអ៊ុទូកខាងមុខនេះ៕