(ភ្នំពេញ)៖ សម្តេចវិបុលសេនា សាយ ឈុំ ប្រធានព្រឹទ្ធសភា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខគ្រួសារសពលោក ជុំ វង អតីតសមាជិកព្រឹទ្ធសភានិងជាលេខាធិការគណៈកម្មកាផែនការ វិនិយោគ ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ ដែលបានទទួលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង០៦៖០០នាទីព្រឹក ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ។
សម្តេចវិបុលសេនា បានសម្តែងនូវក្តីសោកស្តាយយ៉ាងខ្លាំង ចំពោះមរណភាពរបស់លោក ជុំ វង គឺជាការបាត់បង់ បិតា ជិតាជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចត្តិ ប្រកបដោយទឹកចិត្តស្នេហាជាតិមាតុភូមិ និងប្រជាជនដ៏ខ្ពង់ខ្ពស់ចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងនីតិកាលទី០៣ និងនីតិកាលទី០៤ នៃព្រឹទ្ធសភា ដោយបានបំពេញការងារយ៉ាងសកម្ម និងមានស្នាដៃជាច្រើនជូនស្ថាប័នព្រឹទ្ធសភា ដើម្បីចូលរួមចំណែកក្នុងដំណើរការកសាងកម្ពុជា ជនីតិរដ្ឋ។
ព្រឹទ្ធសភា និងប្រជាពលរដ្ឋកម្ពុជាទាំងមូល សូមគោរពនូវគំរូវីរភាពដ៏ឧត្តង្គឧត្តមរបស់សព ជុំ វង និងសូមចូលរួមរំលែកទុក្ខដោយក្តី សោកស្តាយអាឡោះអាល័យ បំផុតជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់សព ជុំ វង បានទៅកាន់សុគតិភពជានិរន្តរ៍តរៀងទៅ។
សូមជម្រាបថា សពលោក ជុំ វង តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនាជាតិនៅភូមិចំបក់ ឃុំវល្លិ៍ ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សេចក្តីដូចបានទូលថ្វាយ និងជម្រាបជូនខាងលើ សូមសម្តេច លោក លោកស្រី ញាតិមិត្តជិតឆ្ងាយនៃសព ព្រមទាំងក្រសួង ស្ថាប័ននានា ព្រះមេត្តាជ្រាប និងសូមមេត្តាយាង និងអញ្ជើញចូលរួមពិធីបុណ្យសពតាមការគួរ៕