Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាដូឆ្នាំថ្មី ពីហាងម៉ាកល្បីរបស់បារាំង Decathlon ផ្ដល់ជូនកាបូបកីឡាជិត២០០ នៅថ្ងៃទី១៤មេសាស្អែកនេះ!

13-04-2019 11:53

(ភ្នំពេញ)៖ ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ Decathlon ជាក្រុមហ៊ុនលក់សម្ភារៈកីឡាដ៏ធំមួយ បង្កើតឡើងនៅឆ្នាំ១៩៧៦ ក្នុងប្រទេសបារាំង នឹងមានវត្ដមាននៅកម្ពុជាជាងមួយឆ្នាំនៅកម្ពុជានេះ នឹងផ្ដល់ជូននូវកាដូជាទីពេញចិត្ដជូនដល់អតិថិជន រហូតដល់ទៅ១៥០កាបូប ។

ការផ្ដល់ជូននេះ គឺសម្រាប់ថ្ងៃទី១៤ ខែមេសាស្អែកនេះ ចាប់ពីម៉ោង៩ព្រឹក សម្រាប់អតិថិជន១៥០នាក់ដំបូង របស់ហាង Decathlon នឹងទទួលបានកាបូបFree មួយដ៏ស្រស់ស្អាត។ សូមបញ្ជាក់ផងដែរ កាបូបត្រូវបានផ្ដល់ជូនអតិថិជន ដែលចំណាយចាប់ពី ២០ដុល្លារឡើងទៅតែប៉ុណ្ណោះ។ Decathlon មានទីតាំងនៅក្នុងផ្សារទំនើប Aeon Mall Sen Sok City ជាន់ផ្ទាល់ដី។

សម្រាប់អ្នកដែលស្រលាញ់កីឡា ច្បាស់ជាពេញចិត្តដើរចេញពីហាងនេះ សឹងមិនរួចដោយសារភាពសម្បូរបែបនៃសម្ភារជាង៦០ប្រភេទ តាំងពីរចុងជើងដល់ចុងសក់ សម្រាប់ប្រើប្រាស់នៃការលេងកីឡា។

Decathlon ជាហាងលក់សម្ភារកីឡា ដែលនាំចូលពីប្រទេសបារាំង ជាពិសេសនោះ ចំនុចសម្រាប់ហាងនេះ រាល់សម្ភារទាំងអស់ មានតម្លៃសមរម្យ ទៅតាមលំដាប់ និងមានការធានាជូនរាល់សម្ភារទាំងអស់នោះ យ៉ាងហោច២ឆ្នាំឡើងទៅផងដែរ។ ដូច្នេះស្របនឹងឆ្នាំចាស់ជិតបញ្ចប់ ឆ្នាំថ្មីជិតឈានមកដល់នោះ Decathlon ក៏បាននាំចូលនូវសម្ភារកីឡាមកបន្ថែមទៀត មានដូចជាកាបូប ស្បែកជើង និងសម្ភារកីឡាជាង៣០០ ម៉ូដែលដែលកំពុងរង់ចាំលោកអ្នក៕