(កំពង់ធំ)៖ ដើម្បីសម្រួលដល់ការលំបាករបស់មន្ត្រីរាជការដែលមានការលំបាកក្នុងជីវភាព និងមានជម្ងឺ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញ លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការីចុះសួរសុខទុក្ខ ដល់នាយអាវុធហត្ថកំពុងសំរាកព្យាបាលជម្ងឺចំនួន ៣គ្រួសារ និងបានចាំយកថវិការគ្រឿងឧបភោគបរិភោគ មួយចំនួនផងដែរ។
ក្នុងឱកាសនោះដែរ លោកបានថ្លែងថា ដោយមានការចង្អុលបង្ហាញពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អោយបណ្តាកងរាជអាវុធហត្ថធ្វើការចុះសួរសុខទុក្ខ មន្ត្រីរបស់ខ្លួនដែលកំពុងសំរាកព្យាបាលជម្ងឺ ពិសេសជួបការលំបាក ខ្វះខាត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនិងចូលមកដល់ក្នុងពេលខាងមុខនេះ ដូច្នេះទើបថ្ងៃនេះលោកបានដឹកនាំសហការីចុះសួរសុខទុកដល់ពួកគាត់។
* គ្រួសារទី១៖ លោកស្រីព្រិន្ទបាលឯក អ៊ឹម សុខសាង មន្ត្រីកងរាជអាវុធហត្ថខេត្តស្រុកស្ទោង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ អំណោយមាន ថវិការចំនួន៥០០,០០០រៀល ក្នុងនោះមានការចូលរួមពីមេបញ្ជាការស្រុកស្ទោងចំនួន ២០០,០០០រៀល, គ្រឿងឧបភោគបរិភោគមាន៖ អង្ករ ៨០គីឡូក្រាម, មីម៉ាម៉ា៣កេះ, ត្រីខកំប៉ុង២យួរ, ទឹកដោះគោឆៅ៣ឡូ, ទឹកផ្លែឈើ១កេះ, ទឹកក្រូច១កេះ, អាវយឺត១, សារ៉ុង១, ក្រណាត់១ដុំ, សាប៊ូបោកខោអាវ៤គីឡូក្រាម។
* គ្រួសារទី២៖ លោក អនុសេនីយ៍ឯក នួន ស្តី មន្ត្រីកងរាជវុធហត្ថខេត្ត មានជម្ងឺលើសសំពាធឈាម អំណោយមាន ថវិការចំនួន ៤០០.០០០រៀល ក្នុងនោះចវិការរបស់មេបញ្ជាការស្រុកសន្ទុក១០០,០០០រៀល, គ្រឿងឧបភោគបរិភោគមាន អង្ក ៨០គីឡូក្រាម, មីម៉ាម៉ា ៣កេះ, ត្រីខកំប៉ុង ២យួរ, ទឹកដោះគោឆៅ ៣ឡូ, ទឹកផ្លែឈើ ១កេះ, ទឹកក្រូច ១កេះ, អាវយឺត១, សារ៉ុង១, ក្រណាត់១ដុំ, សាប៊ូបោកខោអាវ៤គីឡូក្រាម
* គ្រួសារទី៣៖ លោក អនុសេនីយ៍ឯក ឃឹម វ៉ានថុន មន្ត្រីកងរាជអាវុធហត្ថខេត្តស្រុកប្រាសាទបល្ល័ង្ក មានជម្ងឺរលាកសរសៃចង្កេះ អំណោយមាន ថវិការចំនួន៦០០,០០០រៀល ក្នុងនោះមានការចូលរួមពីមេបញ្ជាការស្រុកប្រាសាទបល្ល័ង្កចំនួន៣០០,០០០រៀល, គ្រឿងឧបភោគបរិភោគមាន៖ អង្ករ ៨០គីឡូក្រាម, មីម៉ាម៉ា៣កេះ, ត្រីខកំប៉ុង២យួរ, ទឹកដោះគោឆៅ ៣ឡូ, ទឹកផ្លែឈើ១កេះ, ទឹកក្រូច១កេះ, អាវយឺត១, សារ៉ុង១, ក្រណាត់១ដុំ, សាប៊ូបោកខោអាវ៤គីឡូក្រាម៕