Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចេញវីដេអូ ជូនពរប្រជាជនខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ (Video inside)

12-04-2019 17:44

(ភ្នំពេញ)៖ ស្របពេលដែលប្រជាជនខ្មែរ កំពុងរៀបចំខ្លួន ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក ហ៉ីដេហ៉ីសា ហូរីណូឈិ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ បានចេញវីដេអូជូនពរប្រជាជនខ្មែរ ឲ្យជួបតែជ័យជម្នះ និងសេចក្តីសុខគ្រប់ប្រការ។

ក្នុងវីដេអូខ្លី៦០នាទី លោកឯកអគ្គរាជទូតរូបនេះ បានរម្លឹកឲ្យប្រជាពលរដ្ឋទៅវត្ត ដើម្បីរៀបចង្ហាត់ប្រគេនព្រះសង្ឃ និងធ្វើពិធីសាសនា តាមបែបបទទំនៀមទម្លាប់របស់ខ្មែរ។ លោកប្រាប់ថា លោកបានទៅចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ នៅ CJCC ហើយលោកក៏ទទួលបានការប្រោះព្រំពីព្រះសង្ឃ តាមការរៀបចំបែបពុទ្ធសាសនាផងដែរ។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ គ.ស ២០១៩ នឹងត្រូវចូលមកដល់នៅថ្ងៃអាទិត្យ ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ម៉ោង១៥៖១២នាទី។ ក្នុងឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា៕

ខាងក្រោមនេះ ជាវីដេអូរបស់ស្ថានទូតជប៉ុន៖