(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,១៥២គ្រឿង រកឃើញល្មើសច្បាប់៤៥២គ្រឿង (ម៉ូតូ៧៧%) អប់រំ១៦៨គ្រឿង និងផាកពិន័យ៤៥២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១២ ខែមេសានេះ ត្រួតពិនិត្យរួម បានចំនួន១,៣៧៦គ្រឿង, អប់រំ១១២គ្រឿង និងផាកពិន័យ៣៦៣គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥១,៣៧៧គ្រឿង រកឃើញយានយន្តល្មើស១០,៩៤៣គ្រឿង (ម៉ូតូ៧៧%) ក្នុងនោះអប់រំ៣,៨៦៣គ្រឿង និងផាកពិន័យ៧,០៨០គ្រឿង៕