(ភ្នំពេញ)៖ អ្នកនាង ចោម ខ្វាន់ បងស្រីបង្កើតរបស់តារាសិចស៊ី ដេននី ក្វាន់ បានផលិតបទចម្រៀង២បទ ក្រោមចំណងជើងថា «ពេលរលឹមស្រិចៗ» និងបទ «ស្នេហាក្នុងពេលរាត្រី» ដើម្បីត្រៀមរាំលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
បើទោះបីជាបទចម្រៀងនេះ Cover ក្តី ប៉ុន្តែទស្សនិកជនជាច្រើនដែល ត្រូវជាមិត្តភក្តិលើបណ្តាញសង្គមយក្សហ្វេសប៊ុក បានសរសើរថា សំនៀង ចោមខ្វាន់ ពិរោះប្លែក។
បើតាមប្រភពស្និទ្ធចេញពីអ្នកនាង ចោម ខ្វាន់ បានបញ្ជាក់ថា ពីរបទខាងលើនេះ ចោម ខ្វាន់ បានលួចសម្ងំផលិតច្រើនថ្ងៃ ក្នុងគោលបំណងតែមួយគត់ គឺចង់អបអរសាទរ រាំលេងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ របស់ខ្មែរតែប៉ុណ្ណោះ ដោយគ្មានគោលបំណងរកអាជីវកម្មអ្វីផ្សេងឡើយ ។
ប្រភពដដែលបានបន្ថែមថា ផ្តើមចេញពីក្តីស្រលាញ់សិល្បៈ ទើប ចោម ខ្វាន់ ត្រូវជាបងរបស់តារាសម្តែង ដេននី ក្វាន់ បានព្យាយាមចំណាយថវិកាផ្ទាល់ខ្លួន កំលាំងកាយ កំលាំងចិត្តធ្វើវាឡើង នឹងសង្ឈឹមថាប្រជាពលរដ្ឋខ្មែរ អាចរាំកម្សាន្តសប្បាយជុំគ្នា ។
ក្នុងឱកាសនេះដែរ ចោម ខ្វាន់ ក៏សុំផ្ញើសារឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរជិតឆ្ងាយ ក្នុងឱកាសបុណ្យប្រពៃណីជាតិនេះ មេត្តាបើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីបង្ការនូវគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងជាយថាហេតុផងដែរ៕
ទស្សនាវីដេអូបទច ម្រៀងទាំង២បទ នៅខាងក្រោមនេះ៖