(ភ្នំពេញ)៖ នាឡិកាដៃ CITIZEN ជាម៉ាកដែលផលិត នៅប្រទេសជប៉ុន និងបាននាំចូលផ្តាច់មុខ ដោយមជ្ឈមណ្ឌលនាឡិកាស្វីស និងជប៉ុន ដែលមានទីតាំង នៅខាងកើតផ្សារថ្មី ចំងាយ៣០ម៉ែត្រ។ សម្រាប់ឆ្នាំនេះ ផងដែរ គឺជាឆ្នាំគំរប់ខួប៣០ឆ្នាំ របស់នាឡិកាដៃម៉ាក CITIZEN ប្រភេទ PROMASTER។

លើសពីនេះ សម្រាប់នាឡិកាដៃប្រភេទ PROMASTER: BN2037-11E គឺជាម៉ូដែលដែលផលិតឡើង មានចំនួនកំណត់ត្រឹមតែ៦០០០គ្រឿង ប៉ុណ្ណោះទូទាំងពិភពលោក ដែលនឹងមកដល់ប្រទេសកម្ពុជា នាខែមិថុនា ឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះ។

លក្ខណៈពិសេស នាឡិកាដៃ CITIZEN PROMASTER ជាប្រភេទ Eco-Drive ដែលសាកថ្មដោយប្រើពន្លឺ ជាពិសេសសាកថ្មម្តង អាចប្រើបានរយៈពេល១១ខែ និង អាចធននឹងជម្រៅទឹក ២០០ម៉ែត្រ។

លើសពីនេះទៅទៀត សម្រាប់កញ្ចក់ នាឡិកាជាប្រភេទកញ្ចក់ គ្រីសស្តាល់ (Crystal Glass) ដែលជាកញ្ចក់ប្រភេទលេខ១ ដែលថ្លាខ្លាំង និងរឹងមាំ ហើយធននឹងការឆ្កូតនិងការបែក៕

https://www.facebook.com/CitizenWatchCambodia/