(ភ្នំពេញ)៖ អគ្គនាយិកា EM Beauty អ្នកនាង ម៉ន ថាវរ័ត្ន ត្រូវបានក្រុមហ៊ុន បេសឡាយហ៍ ប្រូដាក់ ដែលជាក្រុមហ៊ុន ទឹកត្រចៀកកាំ ជ្រើសរើសជាបេក្ខនារី តំណាងកម្ពុជា ទៅចូលរួមប្រលងកម្មវិធីលក្ខណៈអន្តរជាតិ នៅប្រទេសម៉ាឡេស៊ី ក្រោយឱកាសបុណ្យចូលឆ្នាំខ្មែរ។
បើតាមតំណាងក្រុមហ៊ុន បានបង្ហើបអោយដឹងថា ក្រុមហ៊ុន បានជ្រើសរើសយកអ្នកនាង ម៉ន ថាវរ័ត្ន ជាអ្នកតំណាងទឹកត្រចៀកកាំ ប្រចាំប្រទេសកម្ពុជា ទៅចូលរួមប្រឡងកម្មវិធី «មាតាត្រចៀកកាំ» ដែលរៀបការមានកូនហើយ នៅតែរក្សាសម្រស់ស្រស់ស្អាត ក្មេងជាងវ័យ សមជាមាតា សម័យថ្មី ហើយមាតាដែលតែងតែទទួលទានទឹកត្រចៀកកាំ។
អ្នកនាង ម៉ន ថាវរ័ត្ន បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរ ការផលិតត្រចៀកកាំនៅកម្ពុជា ហើយនឹងរូបសម្រស់ បើទោះជាអ្នកនាងមានកូន ដល់ទៅ២នាក់ តែអ្នកនាងនៅតែរក្សាសម្រស់ស្អាតក្មេងជាងវ័យ និងជាអ្នកទទួលទានទឹកត្រចៀកកាំ ថែមទៀតផង។
សូមជម្រាបជូនផងដែរថា កម្មវិធី «មាតាត្រចៀកកាំ» នឹងរៀបចំការប្រកួតប្រជែង ថ្ងៃ២៤ ខែមេសា នៅ KL Malaysia ដែលមានប្រទេសជាច្រើនចូលរួម គឺប្រទេស នៅតំបន់អាស៊ានតែម្តង។ ហើយកម្មវិធីលំដាប់អន្តរជាតិនេះ ទើបតែរៀបចំលើកដំបូង រៀបចំដោយសហព័ន្ធត្រចៀកកាំកម្ពុជា និងអាស៊ាន វគ្គផ្តាច់ព្រ័ត្រ ថ្នាក់អាស៉ី ទៅប្រកួតថ្ងៃ២៤ ខែមេសា នៅកូឡាឡាំពួ៕