(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញេីលិខិតគោរពជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ដែលលិខិតជូនពរនោះមានខ្លឹមសារថា «ក្នុងឱកាសដ៏មហានក្ខត្ដឫក្សមង្គលសួស្តីប្រសើរថ្លៃថ្លា ប្រកបដោយ ក្តីសោមនស្សរីករាយ នៃពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែង នូវក្តីអំណរសាទរចូលរួមជូន សព្ទសាធុការពរជ័យ បវរសួស្ដីសិរីមង្គល វិបុលសុខមហាប្រសើរ ចំពោះសម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ សូមមានសុខភាពល្អបរិបូរ បញ្ញាភ្លឺថ្លាឈ្លាសវៃ កាយពលរឹងមាំ និងមានជន្មាយុយឺនយូរ។
វីរៈភាពដ៏ត្រចះត្រចង់របស់សម្ដេចពិជ័យសេនា ដែលបាន យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ព្រមទាំងបទពិសោធន៍ ចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ការបង្ក្រាបគ្រឿងញៀន អភិវឌ្ឍប្រទេសជាតិ ការពារបូរណភាពទឹកដី ប្រកបដោយសុខដុមរមនាឲ្យសម្បូររុងរឿង ជាពិសេសការដឹកនាំក្រសួងការពារជាតិទទួល បានជោគជ័យថ្មីៗ ជាច្រេីន ក្រោមអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមនៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់នៃ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ក្នុងឱកាសឆ្នាំថ្មីនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះ រតនត្រ័យ តេជបារមីនៃវត្ថុស័ក្ដិសិទ្ធិ ទាំងអស់ក្នុងលោក ទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ព្រះនាម ទុង្សាទេវី សូមអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់យ៉ាងជូន សម្ដេចពិជ័យសេនា និងលោកជំទាវ ព្រមទាំង បុត្រាបុត្រី បុត្រប្រសា ចៅប្រុសចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបដោយ ព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។»
ខ្លឹមសារទាំងស្រុងនៃលិខិតជូនពររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញេីជូនសម្តេចពិជ័យសេនា ទៀ បាញ់ មានដូចខាងក្រោមនេះ៖