១៖ លោកអ្នកកើតឆ្នាំជូត
បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគជតារាសី របស់លោកអ្នកល្អប្រសើរនឹងបានលាភធំ តែមុននឹងកើតលាភអ្នកត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះត្រូវចោរកម្មមានបំណងទុក បន្ទាប់ពីនោះទៅអ្នកនឹងត្រូវ បានទទួលមុខតំណែងថ្មីមាននាទីទទួលខុសត្រូវជាន់ខ្ពស់ ឯជោគលាភដែលអ្នកត្រូវបាននោះនឹងបានមកពីទីឆ្ងាយ ហើយលោកអ្នកត្រូវខំរក្សាសុខភាពឲ្យបានល្អ ព្រោះអាចមានជំងឺតម្កាត់ខ្លះផងនៅក្នុងឆ្នាំនេះ។
បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំដែលជោគជតារាសីរបស់លោកអ្នកល្អប្រសើរ នឹងបានលាភធំតែមុននឹងកើតលាភ អ្នកត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន។ ហេតុនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះត្រូវចោរកម្ម មានបំណងទុក បន្ទាប់ពីនោះទៅអ្នកនឹងត្រូវ បានទទួលមុខតំណែងថ្មីមាននាទីទទួលខុសត្រូវជាន់ខ្ពស់ ឯជោគលាភដែលអ្នកត្រូវបាននោះ នឹងបានមកពីទីឆ្ងាយ ហើយលោកអ្នកត្រូវខំរក្សាសុខភាព ឲ្យបានល្អព្រោះ អាចមានជំងឺតម្កាត់ខ្លះផងនៅក្នុងឆ្នាំនេះ។
២៖ លោកអ្នកកើតឆ្នាំឆ្លូវ
បើជាមនុស្សប្រុសទំនាយថា៖ ឆ្នាំនេះជាឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង បើសិនជាមិនដូច្នោះទេ អ្នកមុខជាត្រូវនឿយណាយធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្តូរទីលំនៅផង ក៏មានពុំនោះសោតនាទីការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី។ បើមានការលក់ដូរជំនួញជួញប្រែជាអាជីព ការនេះនឹងបណ្តាជាហេតុឲ្យមានសេចក្តីតឹងចង្អៀតខ្លះៗ។ តំណទៅពេលខាងមុខក្នុងឆ្នាំនេះ អ្នកនឹងមានការស្កៀបរមាស់រង្គោះរង្គើរដល់ក្រុមហ៊ុន បើមានជើងឈ្នួលក្នុងបន្ទុកវានឹងធ្វើមោះមិនគាប់ឲ្យអ្នកមាន
សេចក្តីហ្មងមួរជារឿយៗ មួយវិញទៀតញាតិពន្ធ័ ឬមិត្តភ័ក្រនឹងកើតជាក្តីរង្គាសឫស្សាដល់អ្នកដោយបំពានលើផលល្អ និងសេចក្តីចម្រើនរបស់អ្នកហេតុការណ៍ទាំងអស់នេះ ចូរកុំភ្លេចស្មារតីឲ្យសោះ។ បើយ៉ាងហោចណាស់នៅក្នុងឆ្នាំនេះ អ្នកនឹងមានវិបត្តិឈឺថ្កាត់មិនខានឡើយ។
បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះរាសីរបស់លោកអ្នកមិនសូវ បានស្រួលបួលទេ គឺថាអ្នកត្រូវតែជួបប្រទះនឹងឧបសគ្គ ជាញឹកញយក្នុងដំណើរជីវិតរបស់អ្នក។ ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារ និងប្រឹងរម្ងាប់ចិត្តទប់ទល់នឹងអធិករណ៍នេះឲ្យមែនទែន ហើយគួរតាំងចិត្តធ្វើការងារ ឬកិច្ចការយ៉ាងណានោះដោយសេចក្តីឧស្សាហ៍ និងស្វាហាប់ខំបំពេញឲ្យបានអង់អាចជានិច្ច។ បើអ្នកធ្វើយ៉ាងនេះបាននោះទើបអ្នក បានជោគជ័យគ្រាន់បើឡើងវិញបន្តិច ក្នុងរវាងដែលលោកអ្នកមានអាយុប៉ុណ្ណោះ។
៣៖ លោកអ្នកកើតឆ្នាំខាល
បើជាមនុស្សប្រុសទំនាយថា៖ ឆ្នាំនេះជាឆ្នាំដែលជោគរាសីរបស់អ្នកល្អជាទីបំផុត លោកអ្នកមានសេចក្តីសុខសម្រាន្តយ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាង នូវមានគេនាំបំណាច់រង្វាន់មកឲ្យដល់ទីកន្លែង។ នៅក្នុងបន្ទុកក្រុមគ្រួសារមានសេចក្តី សុខយ៉ាងក្រៃលែង។ ក្នុងឆ្នាំនេះបើលោកអ្នកមានបំណងធ្វើការងារអ្វី ឬបើកមុខជំនួញជួញដូរមុខជា បានសម្រេចផលយ៉ាងពិតប្រាកដ ប៉ុន្តែថាអ្នកកុំផ្តេកផ្តួលនឹងការជួយឈឺឆ្អាល ពីអ្នកដទៃឯទៀតខ្លាំងពេក ចំពោះរឿងនៃការរាប់អានស្រឡាញ់ ទុកចិត្តគួរតែប្រយ័ត្នឲ្យមែនទែន ហើយខំស្ទាបស្ទង់នូវទឹកចិត្តគេបន្តិចផង។
បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំដែលជោគជតារាសីរបស់អ្នក មិនសូវល្អលោកអ្នកមិនសូវ បានរីករាយសោះឡើយមិត្តភ័ក្រ ឬមនុស្សធ្វើការជាមួយអ្នកគេ ជាមនុស្សអាប់ជោគថោករាសីដឹកនាំអ្នក ឲ្យខូចខាតទុនក្នុងរយៈឆ្នាំនេះ អ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរឥវ៉ាន់ថ្មី ឬប្រកបកិច្ចការយ៉ាងណាក៏ដោយ អ្នកកុំធ្វេសប្រហែសឲ្យសោះ ហើយមិនគួរពឹងរកឲ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត។ តែទោះបីជាយ៉ាងនេះក៏អ្នកគង់នឹងបាន សម្រេចក្នុងការងារ ដែលអ្នកបានតាំងចិត្តទុកដោយសេចក្តីមានះ ព្យាយាមយ៉ាងប្តូរផ្តាច់។
៤៖ លោកអ្នកកើតឆ្នាំថោះ
បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកនឹងបានការងារធ្វើជាក់ជាប្រាកដ បើសិនជាការរៀបចំមង្គលផ្ទាល់ខ្លួន មុខជាបានសម្រេចដូចសេចក្តីប្រាថ្នា ហើយជួបលាភផលយ៉ាងបន្ទាន់ តែបើទោះទៅជាយ៉ាងនោះក៏ដោយ ក៏គង់តែនៅមានមនុស្សច្រណែនឫស្យា ចំពោះផលរបស់អ្នក ជានិច្ចនៅក្នុងរឿងនេះ ចូរអ្នកកុំខ្លាចឲ្យសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹង ខាងមុខនៃហេតុការដូចពោលនេះ អ្នកត្រូវចំពោះប្រយ័ត្នមនុស្ស មកបញ្ចុះបញ្ចូលបញ្ហា លើកជើងអ្នក ឲ្យចូលរួមការងារជាមួយគេ ការងារនោះមានសភាពបែបណា ក៏ដោយចុះសុទ្ធតែមិនបរិសុទ្ធទាំងអស់។ ហើយមិនគួរសែងរែកពុនលើកដាក់របស់ធ្ងន់ៗ ហួសពេកទេ ព្រោះអាចមានការថ្លោះចង្កេះ ឬគ្រេចឆ្អឹងខ្នង ឬមានការឈឺថ្កាត់បានដោយងាយ។
បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំដែលជោគជតារាសីលោកអ្នក មិនសូវជាល្អ លោកអ្នកនឹងមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភ័ក្តិជាទីស្រឡាញ់ ឬញាតិសន្តានដែលមានគុណបំណាច់លើរូបអ្នកនឹង ត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្តៅណាស់ណាទេ បើទោះជាមានឧបសគ្គ ក្នុងការងាររបស់អ្នកខ្លះក៏គង់នឹងសាបរលាបទៅវិញបាន ដោយសារពេលនេះ មានគេជួយឈឺឆ្អាលឲ្យអ្នកបានសុខសាន្ត រីឯភឿនរបស់អ្នក ក៏បានតទល់ជួយយ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះ អ្នកត្រូវរុះរើផ្ទះសម្បែងជួសជុល ឬធ្វើថ្មីផងក៏អាចថាបាន។
៥៖ លោកអ្នកកើតឆ្នាំរោង
បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំដែលជតារាសីរបស់អ្នកពុំប្រសើរទេ ជាគ្រោះកម្មកាចសាហាវណាស់ លោកអ្នកតោងកែកុន ប្រើសេចក្តីពិនិត្យពិច្ឆ័យឲ្យល្អិតល្អន់បន្តិច សូម្បីតែអ្នកដែលធ្លាប់រាប់រកអ្នកយ៉ាងណា ឬអ្នកធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹមឡើយថា នឹងបានកម្រៃផលពីវង់ការបែបនោះឲ្យសោះ ពុំនោះនឹងបណ្ដាលហេតុពីក្នុងក្រុមគ្រួសារ មានភ័យព្រួយឈឺថ្កាត់ ឬក៏មានរឿងទំនាស់ពីមនុស្សបំរើការក្នុងលំនៅដ្ឋាន។ ការងារប្រចាំជីវិតរបស់អ្នក ឬសេចក្តីស្និទ្ធស្នាលរបស់អ្នក និងផ្តល់ផលជាអសារឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូរបន្ថយការអាប់បែបនេះ អ្នកត្រូវខំខ្នះខ្នែង ដោយប្រើសេចក្តីឆ្លៀវឆ្លាត និងសេចក្តីអង់អាចឲ្យគ្រប់កម្លាំង ទើបអ្នកបានប្រាស់ចាកផុតពីវិបត្តិទាំងនេះទៅខ្លះៗ។
បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំសម្រេចលាភផលចូលដល់កណ្តាប់ដៃយើង ហើយខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការ ហើយនឹងបានទទួលការលើកតម្កើងពីមនុស្សទូទៅថា បើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះ រាប់ថាល្អផ្ដាច់ហើយ ទោះបីជា សត្រូវកាចប៉ុនប៉ងប្រទុស្តសារាយយ៉ាង ដូចម្តេចក៏ដោយ ក៏អ្នកអាចគេចផុតបានទាំងអស់ ប៉ុន្តែឧបសគ្គរបស់អ្នក ក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិព័ន្ធនឹងផ្តល់នូវសេចក្តីរំខាន ដល់អ្នកមួយចំនួននៅក្នុងរយៈឆ្នាំនេះ។
៦៖ លោកអ្នកកើតឆ្នាំម្សាញ់
បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំដែលការរៀបមង្គលការរបស់អ្នក នឹងបានផសម្រេចបំណងយ៉ាងពិតប្រាកដ ប្រកបទៅដោយសេចក្តីសុខ ប៉ុន្តែអ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្តិចបន្តួច រួចពីហេតុការណ៍បែបនេះទៅ នឹងបានល្អប្រសើរឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំណែង មានមុខនាទីទទួលខុសត្រូវ អ្នកត្រូវបានឡើងតំណែងនាទីបន្ថែមជាមិនខាន ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុតនោះ គឺចោរកម្ម និងអគ្គិភ័យបំផ្លាញ បើសិនជាមានជំងឺច្រើនតែផ្តាសាយ។
បើជាមនុស្សស្រីទំនាយ៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគលាក់មុខជានឹងមានមកដល់លោកអ្នកហើយ បើលោកអ្នកចង់ធ្វើអ្វីនឹងបានសម្រេចជាដរាប មិត្តភក្តិ ឬនាយចៅហ្វាយនាយជាអ្នកទំនុកបម្រុងដល់អ្នក តែថារឿងដែលអ្នកត្រូវប្រិតប្រៀបខ្លួនជានិច្ច គឺកុំបេះបួយនាំរឿងពីឯនេះទៅនិន្ទា ឲ្យអ្នកឯនោះ បើអ្នកបានតមប្រាដកក្នុងហេតុភេទបែបនេះបានឈ្មោះថា ខ្លួនអ្នកបានដោះស្រាយពីការបែកបាក់រវាងមេត្រីភាព។
៧៖ លោកអ្នកកើតឆ្នាំមមី
បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំដែលអ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ ត្រូវមានធុរៈជំងឺឈឺថ្កាត់មិនខានឡើយ បើអ្នកចង់ធ្វើអ្វីត្រូវពិចារណា គិតមុខគិតក្រោយឲ្យល្អិតល្អន់មែនទែន បើកាលណាភ្លាត់អ្នកមុខ ជាត្រូវរងអំពើសង្កត់សង្កិនយ៉ាងគួរឲ្យធរមានចិត្ត។ ចូរកុំគប្បីបញ្ចេញឈ្មោះបោះសម្លេងជា តួកកំប្លែងលេងជាមួយគេញយពេក ចូរខំបំពេញខ្លួនឲ្យគេឃើញថា យើងជាមនុស្សមានរបៀប និងសុភាពរៀបរយ ចូរធ្វើសេចក្តីល្អតបតជាមួយសត្រូវទើបគ្រោះរបស់អ្នក នឹងត្រូវបន្ធូរបន្ថយទៅបានខ្លះ ប៉ុន្តែអ្នកត្រូវបានមិត្តជិតស្និទ្ធ ជួយឈឺឆ្អាលយ៉ាងពេញទំហឹង ហើយពេលក្រោយមានគេជួយឲ្យបានទ្រព្យនឹងបានស្តុកស្តម្ភ។
បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំដែលអ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតត្រូវមានធុរៈ ជំងឺឈឺថ្កាត់មិនខានឡើយ បើអ្នកចង់ធ្វើអ្វីត្រូវពិចារណាគិតមុខគិតក្រោយឲ្យល្អន់មែនទែន បើកាលណាភ្លាត់ អ្នកមុខជាត្រូវរងអំពើសង្កត់សង្កិនយ៉ាងគួរឲ្យធរមាន ចូរកុំគប្បីបញ្ចេញឈ្មោះបោះសម្លេងជាតួកកំប្លែងលេងជាមួយគញយពេក ចូរខំបំពេញឲ្យគេឃើញថា យើងជាមនុស្សមានរបៀប និងសុភាពរៀបរយចូរធ្វើសេចក្តីល្អតបតជាមួយសត្រូវ
ទើបគ្រោះរបស់អ្នកនឹងត្រូវបន្តបន្ថយទៅបាន ប៉ុន្តែអ្នកត្រូវបានមិត្តជិតស្និទជួយឈឺឆ្អាល យ៉ាងពេញទំហឹងហើយពេលក្រោយមានគេជួយឲ្យបានទ្រព្យនឹងបានស្តុកស្ត។
៨៖ លោកអ្នកកើតឆ្នាំមមែ
បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគលាភមុខជានឹងមានមកដល់លោកអ្នក ហើយបើលោកអ្នកចង់ធ្វើអ្វីនឹងបានសម្រេចជាដរាប មិត្តភក្តិ ឬនាយចៅហ្វាយនាយជាធំប្រឹងទំនុកបម្រុង ដល់អ្នកតែជារឿងដែលអ្នកត្រូវប្រិតប្រៀបខ្លួនជានិច្ច កុំបេះបួយនាំរឿងពីឯនេះទៅនិន្ទាឲ្យអ្នកឯនោះឮឬដឹង បើអ្នកបានតមប្រាដកក្នុងហេតុភេទបែបនេះ បានឈ្មោះថា ខ្លួនអ្នកបានដោះស្រាយពីការបែកបាក់រវាងមេត្រីភាព។
បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំដែលការរៀបមង្គលការរបស់អ្នក នឹងបានផសម្រេចបំណងយ៉ាងពិតប្រាកដប្រកប ទៅដោយសេចក្តីសុខ ប៉ុន្តែអ្នកនៅមានទំនាស់នឹងមេបា របស់អ្នកបន្តិចបន្តួច រួចពីហេតុការណ៍បែបនេះទៅ នឹងបានល្អប្រសើរឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំណែងមានមុនាទីទទួលខុសត្រូវ អ្នកត្រូវបានឡើងតំណែងនាទីបន្ថែមជាមិនខាន ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុតនោះ គឺចោរកម្ម និងអគ្គិភ័យបំផ្លាញ បើសិនជាមានជំងឺច្រើនតែផ្តាសាយ។
៩៖ លោកអ្នកកើតឆ្នាំវក
ជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំសម្រេចលាភផលជូនដល់កណ្តាប់ដៃយើងហើយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការ ហើយនឹងបានទទួលការលើកតម្កើងពីមនុស្សទូទៅថា បើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះ រាប់ថាល្អផ្ដាច់ហើយ ទោះបីជាសត្រូវកាចប៉ុនប៉ងប្រទុស្តសារាយយ៉ាងដូចម្តេច ក៏ដោយក៏អ្នកអាចគេចផុតបានទាំងអស់ ប៉ុន្តែឧបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិព័ន្ធនឹងផ្តល់នូវសេចក្តីរំខាន ដល់អ្នកមួយចំនួននៅក្នុងរយៈឆ្នាំនេះ។
ជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំដែលជតារាសី របស់អ្នកពុំប្រសើរទេ ជាគ្រោះកម្មកាចសាហាវណាស់ លោកអ្នកតោងកែកុនប្រើសេចក្តីពិនិត្យពិច្ឆ័យឲ្យល្អិតល្អន់បន្តិច សូម្បីតែអ្នកដែលធ្លាប់រាប់រកអ្នកយ៉ាងណា ឬអ្នកធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹមឡើយថានឹងបានកម្រៃផលពីវង់ការបែបនោះឲ្យសោះ ពុំនោះនឹងបណ្ដាលហេតុពីក្នុងក្រុមគ្រួសារ មានភ័យព្រួយឈឺថ្កាត់ ឬក៏មានរឿងទំនាស់ពីមនុស្សបំរើការក្នុងលំនៅដ្ឋាន។ ការងារប្រចាំជីវិតរបស់អ្នក ឬសេចក្តីស្និទ្ធស្នាលរបស់អ្នក និងផ្តល់ផលជាអសារឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូរបន្ថយការអាប់បែបនេះ អ្នកត្រូវខំខ្នះខ្នែងដោយប្រើសេចក្តីឆ្លៀវឆ្លាត និងសេចក្តីអង់អាចឲ្យគ្រប់កម្លាំងទើបអ្នកបានប្រាស់ ចាកផុតពីវិបត្តិទាំងនេះទៅខ្លះៗ។
១០៖ លោកអ្នកកើតឆ្នាំរកា
ជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំដែលជោគជតារាសីលោកអ្នកមិនសូវជាល្អ លោកអ្នកនឹងមានចិត្តខ្វល់ខ្វាយច្រើនអនេកមិត្តភ័ក្រជាទីស្រឡាញ់ឬញាតិសន្តាន ដែលមានគុណបំណាច់លើរូបអ្នកនឹងត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្តៅណាស់ណាទេ បើទុកជាមានឧបសគ្គក្នុងការងារ របស់អ្នកខ្លះក៏គង់នឹងសាបរលាបទៅវិញបានដោយសារពេលនេះមានគេជួយឈឺឆ្អាល ឲ្យអ្នកបានសុខសាន្ត រីឯភឿនរបស់អ្នកក៏បានតទល់ជួយយ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះអ្នកត្រូវរុះរើផ្ទះសម្បែងជួសជុលឬធ្វើថ្មីផងក៏អាចថាបាន។
ជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំដែលអ្នកនឹងបានការងារធ្វើជាក់ជាប្រាកដ បើសិនជាការរៀបចំមង្គលផ្ទាល់ខ្លួន មុខជាបានសម្រេចដូចសេចក្តីប្រាថ្នា ហើយជួបលាភផលយ៉ាងបន្ទាន់ តែបើទោះទៅជាយ៉ាងនោះក៏ដោយ ក៏គង់តែនៅមានមនុស្សច្រណែនឫស្យា ចំពោះផលរបស់អ្នកជានិច្ច នៅក្នុងរឿងនេះចូរអ្នកកុំគប្បីខ្លាចឲ្យសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹង ខាងមុខនៃហេតុការដូចពោលនេះ អ្នកត្រូវប្រយ័ត្នចំពោះមនុស្សមានទុក្ខទោសគ្របសង្កត់ណាមួយមកបញ្ចុះបញ្ចូលបញ្ហាលើកជើង អ្នកឲ្យចូលរួមការងារជាមួយគេ ទោះការងារនោះមានសភាពបែបណាក៏ដោយចុះ សុទ្ធតែមិនបរិសុទ្ធទាំងអស់។ ហើយមិនគួរលីសែងរែកពុនលើកដាក់របស់ធ្ងន់ៗ ហួសពេកទេព្រោះ អាចមានការច្នោះចង្កេះឬចឆ្អឹងខ្នង ឬមានការឈឺផ្កាត់បានដោយងាយ។
១១៖ លោកអ្នកកើតឆ្នាំច
បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំដែលជោគជតារាសីរបស់អ្នក មិនសូវល្អលោកអ្នកមិនសូវបានរីករាយសោះឡើយមិត្តភក្តិ ឬមនុស្សធ្វើការជាមួយអ្នក គេជាមនុស្សអាប់ជោគថោករាសី ដឹកនាំអ្នកឲ្យខូចខាតទុនក្នុងរយៈឆ្នាំនេះ អ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរឥវ៉ាន់ថ្មី ឬប្រកបកិច្ចការយ៉ាងណាក៏ដោយ អ្នកកុំធ្វេសប្រហែសឲ្យសោះ ហើយមិនគួរពឹងរកឲ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត។ តែទោះបីជាយ៉ាងនេះក៏ដោយ ក៏អ្នកគង់នឹងបានសម្រេចក្នុងការងារ ដែលអ្នកបានតាំងចិត្តទុកដោយសេចក្តីមានះ ព្យាយាមយ៉ាងប្តូរផ្តាច់។
បើជាមនុស្សស្រីទំនាយថា៖ ឆ្នាំនេះជាឆ្នាំដែលជោគរាសីរបស់អ្នកល្អជាទីបំផុត លោកអ្នកមានសេចក្តីសុខសម្រាន្ត យ៉ាងលើសលុបហើយបានគាប់ចិត្តគ្រប់យ៉ាងនូវមានគេ នាំបំណាច់រង្វាន់មកឲ្យដល់ទីកន្លែង។
នៅក្នុងបន្ទុកក្រុមគ្រួសារមានសេចក្តីសុខយ៉ាងក្រៃលែង។ ក្នុងឆ្នាំនេះបើលោកអ្នកមានបំណងធ្វើការងារអ្វី ឬបើកមុខជំនួញជួញដូរមុខជាបានសម្រេចផលយ៉ាងពិតប្រាកដ ប៉ុន្តែថាអ្នកកុំផ្តេកផ្តួល នឹងការជួយឈឺឆ្អាលពីអ្នកដទៃឯទៀតខ្លាំងពេក ចំពោះរឿងនៃរាប់អានស្រឡាញ់ ទុកចិត្តគួរតែប្រយ័ត្នឲ្យមែនទែន ហើយខំស្ទាបស្ទង់នូវទឹកចិត្តគេបន្តិចផង។
១២៖ លោកអ្នកកើតឆ្នាំកុរ
បើជាមនុស្សប្រុសទំនាយថាៈ៖ ក្នុងឆ្នាំនេះរាសីរបស់លោកអ្នក មិនសូវបានស្រួលបួលទេ គឺថាអ្នកត្រូវតែជួបប្រទះនឹងឧបសគ្គជាញឹកញយ ក្នុងដំណើរជីវិតរបស់អ្នក។ ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារ និងប្រឹងរម្ងាប់ចិត្តទប់ទល់នឹងអធិករណ៍នេះឲ្យមែនទែន ហើយគួរតាំងចិត្តធ្វើការងារ ឬកិច្ចការយ៉ាងណានោះ ដោយសេចក្តីឧស្សាហ៍ និងស្វាហាប់ខំបំពេញឲ្យបានអង់អាចជានិច្ច។ បើអ្នកធ្វើយ៉ាងនេះបាននោះ ទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញបន្តិច ក្នុងរវាងដែលលោកអ្នកមានអាយុប៉ុណ្ណោះ។
បើជាមនុស្សស្រីទំនាយថា៖ ឆ្នាំនេះជាឆ្នាំដែលអ្នកត្រូវឃ្លាតពី ទីកន្លែងបើសិនជាមិនដូច្នោះទេ អ្នកមុខជាត្រូវនឿយណាយធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្តូរទីលំនៅផងក៏មាន ពុំនោះសោតនាទីការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី។ បើមានការលក់ដូរជំនួញជួញប្រែជាអាជីព ការនេះនឹងបណ្តាជាហេតុឲ្យមានសេចក្តីតឹងចង្អៀតខ្លះៗ។ តំណទៅពេលខាងមុខក្នុងឆ្នាំនេះ អ្នកនឹងមានការឆ្កៀបរមាស់រង្គោះរង្គើរ ដល់ក្រុមហ៊ុន បើមានជើងឈ្នួលក្នុងបន្ទុកវានឹង ធ្វើមោះមិនគាប់ឲ្យអ្នកមានសេចក្តីហ្មងមួរជារឿយៗមួយវិញទៀត ញាតិព័ន្ធឬមិត្តភក្តិនឹងកើតជាក្តីរង្គាសឫស្សាដល់អ្នកដោយបំពានលើផលល្អ និងសេចក្តីចម្រើនរបស់អ្នកហេតុការណ៍ទាំងអស់នេះ ចូរកុំភ្លេចស្មារតីឲ្យសោះ បើយ៉ាងហោចណាស់នៅក្នុងឆ្នាំនេះ អ្នកនឹងមានវិបត្តិឈឺថ្កាត់មិនខានឡើយ៕
ដកស្រង់ចេញពីសៀវភៅ មហាសង្ក្រាន្ត ឆ្នាំកុរ ឯកស័ក ពស ២៥៦៣