(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,០៣៨គ្រឿង រកឃើញល្មើសច្បាប់៥៣៣គ្រឿង (ម៉ូតូ៧៨%) អប់រំ១៦៦គ្រឿង និងផាកពិន័យ៣៦៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១១ ខែមេសានេះ ត្រួតពិនិត្យរួម បានចំនួន៦៥០គ្រឿង, អប់រំ៨៤គ្រឿង និងផាកពិន័យ២៩៤គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៤៩,២២៥គ្រឿង រកឃើញយានយន្តល្មើស១០,៣២៣គ្រឿង (ម៉ូតូ៧៧%) ក្នុងនោះអប់រំ៣,៦៩៥គ្រឿង និងផាកពិន័យ៦,៦២៨គ្រឿង៕