Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រើថ្នាំញៀន គឺបំផ្លាញអនាគតផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែមេសា៖ បង្ក្រាប១៨ករណី ឃាត់ខ្លួន៣០នាក់

11-04-2019 17:40

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ចំនួន១៨ករណី ក្នុងនោះមានករណីប្រើប្រាស់៩ករណី និងជួញដូរ៩ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៣០នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ២,២២២ករណី ឃាត់មនុស្ស ៤,៨០៣នាក់ (ស្រី៣៩០នាក់) ក្នុងនោះមានជនបរទេស១២១នាក់ផងដែរ៕