(ភ្នំពេញ)៖ ឱកាសការងារចំនួន១៩៨២កន្លែងទៀតហើយ បាននឹងកំពុងរង់ចាំសិស្ស-និស្សិត ដែលកំពុងស្វែងរកការងារ និងចង់ផ្លាស់ប្តូរការងារថ្មីពីក្រុមហ៊ុនចំនួន១០ សម្រាប់វេទិកាការងារ នាថ្ងៃទី២៥ ខែមេសាខាងមុខនេះ។
ក្រុមហ៊ុនចំនួន១០ ដែលនឹងផ្តល់ឱកាសការងារនេះមានដូចជា ក្រុមហ៊ុន OPPO , ក្រុមហ៊ុន Cellcard, ក្រុមហ៊ុន Online, ក្រុមហ៊ុន DKSH , ក្រុមហ៊ុន Grand Khmer Trading Agency , គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ WB Finance , ក្រុមហ៊ុន Modern Intergrated Service , ក្រុមហ៊ុន UCare Pharmacy , ធនាគារ AEON Specialized Bank និងផ្សារទំនើប Lucky Supermarket ) នឹងមានវត្តមាន នៅក្នុងកម្មវិធីវេទិកាការងារប្រចាំខែមេសា របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សម្រាប់សិស្សនិស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើកុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ សម្ភាសផ្ទាល់ ជាមួយអ្នកតំណាងមកពីបណ្តាក្រុមហ៊ុនចាប់ពីម៉ោង ០៨៖០០ព្រឹក ដល់ម៉ោង០៥៖០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
អាស្រ័យហេតុនេះ សិស្ស និស្សិត អ្នកស្វែងរកការងារធ្វើ និយោជក ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងស្វែងរកការងារធ្វើ ឬត្រូវការបទពិសោធន៍ស្វែងរកការធ្វើ និងត្រូវការជ្រើសរើសកម្លាំងពលកម្ម អាចទទួលបានសេវាផ្តល់ជូន ដោយរាជរដ្ឋាភិបាលដោយមិនគិតកម្រៃ។
សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល ៕