Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រសៀលនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងធ្វើសន្និសីទសារព័ត៌មាន ស្តីពី «ស្ថានភាពជាក់ស្តែង និងការអនុវត្តសិទ្ធិកម្មករកម្ពុជា ប្រកបដោយចីរភាព និងប្រសិទ្ធភាព»

11-04-2019 13:13

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «ស្ថានភាពជាក់ស្តែង និងការអនុវត្តសិទ្ធិកម្មករកម្ពុជា ប្រកបដោយចីរភាព និងប្រសិទ្ធភាព» នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៣រសៀលនេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ នេះបើតាមសេចក្ដីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សន្និសីទនេះ មានទិសដៅ និងគោលបំណងឆ្លើយតប ដើម្បីបំភ្លឺដល់សាធារណជន ព្រមទាំងបណ្តាញសារព័ត៌មានបរទេសមួយចំនួន ដែលប្រឌិត និងបកស្រាយបំផ្លើស ពីស្ថានភាពជាក់ស្តែងកម្ពុជា ក្នុងវិស័យកម្មករកម្មការិនី។ សេចក្តីជូនដំណឹងនេះ ចាត់ទុកជាសេចក្តីអញ្ជើញសារព័ត៌មានគ្រប់និន្នាការ ចូលរួមយកព័ត៌មាន ដើម្បីផ្សព្វផ្សាយ ជាសាធារណៈ។

វាគ្មិនដែលនឹងអញ្ជើញចូលរួម រួមមាន៖
១៖ តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
២៖ តំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
៣៖ តំណាងសហជីព៕

សូមជម្រាបថា អង្គភាពព័ត៌មាន Fresh News ក៏នឹងធ្វើការផ្សាយផ្ទាល់នៃសន្និសីទ សារព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលផងដែរ។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖