(ភ្នំពេញ)៖ ក្រុមហ៊ុន ផលិតនំជើងមាន់ Lotus នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ បានប្រារព្ធពិធីអបអរសាទរ និងប្រគល់រង្វាន់ដល់អតិថិជនដែលបានឈ្នះរង្វាន់ «ហែកភ្លាមឈ្នះភ្លាម» ពីកញ្ចប់នំជើងមាន់នេះ ។
នំជើងមាន់ Lotus ជានំជើងមាន់ដែលពេញនិយមបំផុតនៅប្រទេសថៃ ហើយនៅថ្ងៃនេះក៏បានធ្វើកម្មវិធីអបអរសាទរដល់អ្នកឈ្នះរង្វាន់នៅខេត្តសៀមរាប ថ្ងៃទី០៨មេសា,នៅថ្ងៃទី០៩ មេសា នៅខេត្តកំពង់ចាម និងនៅភ្នំពេញ ថ្ងៃទី១០មេសានេះ។
នំជើងមាន់ Lotus យកចិត្តទុកដាក់តាំង ពីជំហ៊ានដំបូង ក្នុងការជ្រើសរើសវត្ថុធាតុដើម ដែលមានគុណភាព ប្រេងឆាថ្លាល្អ មានអនាម័យ គ្មានសារធាតុ Tran Fat ដែលធ្វើឱ្យ នំជើងមាន់ Lotus ស្រួយ ឆ្ងាញ់ ពោរពេញដោយរសជាតិ។
Lotus ជានំជើងមាន់លេខ១ នៅកម្ពុជា ដោយមានការផលិតតាមស្តង់ដារពិភពលោក ដោយរាល់លិតផល Lotus ពិតត្រូវមានស្លាកសញ្ញាផ្កាឈូកជាសម្គាល់។
នំជើងមាន់ Lotus ចែករង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់សរុប ៣០០លានរៀល។ ឈ្នះរង្វាន់ទូទាំងប្រទេសកម្ពុជា ដោយគ្រាន់តែញ៉ាំនំជើងមាន់ Lotus។
សូមពេលញ៉ាំនំជើងមាន់ Lotus រួចហើយ ស្វែងរក Coupon ឈ្នះរង្វាន់នៅក្នុងកញ្ចប់នំផងដែរ ។រង្វាន់រួមមាន៖
*ទឹកប្រាក់៖12,000,000 រៀល (5 រង្វាន់), 1,200,000 រៀល (50 រង្វាន់), 200,000 រៀល (500 រង្វាន់), 5,000 រៀល (15,000 រង្វាន់) - មានលុយសុទ្ធក្នុងកញ្ចប់នំទឹកប្រាក់៖ 1ដុល្លារ (1,300 រង្វាន់) និងមានលុយសុទ្ធក្នុងកញ្ចប់នំ។
ខាងក្រោមនេះ ជាឈ្មោះអតិថិជន ដែលមានសំណាងបានឈ្នះរង្វាន់ ៖
កញ្ញា ផន កញ្ចនា នៅខេត្តសៀមរាប ដែលបានឈ្នះរង្វាន់ទឹកប្រាក់ចំនួន១២លានរៀល
កញ្ញា កិនចិន្តា នៅខេត្តកំពង់ចាម ដែលបានឈ្នះរង្វាន់ទឹកប្រាក់ចំនួន១លាន២សែនរៀល
លោក នេត សុខេន នៅរាជធានីភ្នំពេញ ដែលបានឈ្នះរង្វាន់ទឹកប្រាក់ចំនួន១២លានរៀល។
នៅមានរង្វាន់ជាច្រើនទៀត ដូច្នេះសម្រាប់ប្រជាជនកម្ពុជាទាំងអស់ អ្នកឈ្នះបន្ទាប់អាចជាលោកអ្នក។
ញ៉ាំនំជើងមាន់ Lotus ដើម្បីឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់!!!