(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៣,១៣៣គ្រឿង រកឃើញល្មើសច្បាប់៧១៦គ្រឿង(ម៉ូតូ៨៨%) អប់រំ២៧៨គ្រឿង និងផាកពិន័យ៤៣៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១០ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួន១,០៩៤គ្រឿង, អប់រំ២០៨គ្រឿង និងផាកពិន័យ២៦៤គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៤៧,១៨៧គ្រឿង រកឃើញយានយន្តល្មើស៩,៧៩០គ្រឿង (ម៉ូតូ៧៧%) ក្នុងនោះអប់រំ៣,៥២៩គ្រឿង និងផាកពិន័យ៦,២៦១គ្រឿង៕