(ក្រចេះ)៖ សង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៧០៨ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ បានស្ទាក់ចាប់រថយន្ដមួយគ្រឿង ដឹកសត្វព្រៃរស់ជាច្រើនក្បាល បម្រុងលោតឆត្រទៅវៀតណាម នៅលើផ្លូវជាតិលេខ៧ ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង បានឲ្យដឹងថា រថយន្ដដែលសមត្ថកិច្ចឃាត់បាននោះ គឺរថយន្ដម៉ាកមាមរីឆ្លាម ពណ៌ស្ករ ស្លាក់លេខ ព្រះសីហនុ 2A-2647 ដឹកសត្វព្រៃរស់ មានសំពោចចំនួន៨ក្បាល ស្មើ១៧គីឡូក្រាម និងសត្វឥន្រ្ទីចំនួន ២០ក្បាល។
លោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចឃាត់បានរថយន្ដ តែអ្នកបើកបររត់គេចខ្លួនមិនស្គាលអត្តសញ្ញាណនោះទេ ហើយសត្វទាំងនោះ ត្រូវរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង បណ្ដោះអាសន្ន រង់ចាំអង្កការ វាយ អេត មកទទួលយកនៅថ្ងៃស្អែក៕