(ភ្នំពេញ)៖ ស្ត្រីម្នាក់មានឈ្មោះ ខាត់ ចាន់ណារី អាយុ៣១ឆ្នាំ មានអាសយដ្ឋាននៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានមុខរបរជាអ្នកលក់ទឹកអំពៅ នៅបេនឡានផ្សារកំពង់ស្ពឺ និងជាស្ត្រីដែលមានសំណាងម្នាក់ទៀតហើយ ដែលបានឈ្នះរង្វាន់ធំនូវទឹកប្រាក់ចំនួន ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់។
ថ្លែងប្រាប់ក្រុមការងារដែលបានចុះប្រគល់រង្វាន់ធំដល់លំនៅដ្ឋាន ដែលស្ថិតនៅភូមិសាស្ត្រខាងលើនេះ អ្នកនាង ខាត់ ចាន់ណារី បានរៀបរាប់ប្រាប់ឱ្យដឹងថា បើទោះជាអ្នកនាងជាអ្នកលក់ទឹកអំពៅ ប៉ុន្តែជាទម្លាប់អ្នកនាងតែងចូលចិត្តទទួលទានតែបៃតង អ៊ីឈីតាន់ជាប្រចាំ ព្រោះវាមានរសជាតិឆ្ងាញ់។ ដោយឡែក កាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីលក់ទឹកអំពៅឱ្យអតិថិជន របស់ខ្លួនរួចហើយ អ្នកនាងបានទិញតែបៃតង អ៊ីឈីតាន់ រសជាតិតែក្រូចឆ្មារទឹកឃ្មុំ ពីអ្នកលក់ដែលជាដេប៉ូចែកចាយបន្ត នៅក្នុងផ្សារខេត្តកំពង់ស្ពឺយកមកទទួលទាន លុះពេលមួលគម្របដបក៏ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀល នៅក្នុងគម្របដបតែម្ដង។
អ្នកលក់ទឹកអំពៅរូបនេះបានបន្តថា ភ្លាមនោះអ្នកនាងពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់អ្នកដែលនៅក្បែរមកចោមរោមមើល រួមជាមួយនឹងទូរសព្ទជូនដំណឹងដល់ក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទ ដែលមានស្រាប់នៅនឹងគម្របដប។
អ្នកនាងបានបញ្ជាក់ទាំងអារម្មណ៍រំជើបរំជួលទៀតថា តាំងពីមុនមកអ្នកនាងមិនធ្លាប់នឹកគិតថា អាចមានលុយច្រើនសន្ធឹកសន្ធាប់ដូច្នេះនោះទេ ប៉ុន្តែពេលនេះ តែបៃតង អ៊ីឈីតាន់ បានធ្វើឱ្យជីវិត និងក្រុមគ្រួសាររបស់អ្នកនាងមានភាពល្អប្រសើរហើយ។ ក្រោយពីទទួលបានលុយរង្វាន់ធំ ១០០លានរៀល នឹងយកមួយចំនួនសង់ផ្ទះសម្រាប់ស្នាក់នៅឱ្យបានសមរម្យ ហើយទុកមួយចំណែកទៀតពង្រីកមុខរបរបន្ថែម ដើម្បីទ្រទ្រង់ជីវភាពទៅថ្ងៃអនាគត។
គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ ១០០លានរៀល រហូតដល់ ៧០រង្វាន់, ម៉ូតូ Scoopy i ចំនួន៧០រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន៧០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់ អាចជារូបអ្នក៕