(ភ្នំពេញ)៖ ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់សុខភាព ឬអាចឈានដល់ការ បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់នោះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ដោយហាមឃាត់ប្រជាពលរដ្ឋ ប្រើប្រាស់ផលិតផលគ្រឿងសម្អាង ដែលមានគណនី Facebook Na Na OnlineShop និង Na Na Brand NRN ដែលលក់តាមប្រព័ន្ធអនឡាញ គ្មានប្រភពច្បាស់លាស់, គ្មានចុះ បញ្ជិកា និងគ្មានច្បាស់អនុញ្ញាតពីក្រសួងសុខាភិបាល ដែលអាច បង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិត។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃទី១០ ខែ មេសា ឆ្នាំ២០១៩នេះ បានប្រកាសដល់ប្រជាពលរដ្ឋ ហាមប្រើប្រាស់ផលិតផលគ្រឿងសម្អាង ដែលលក់តាមប្រព័ន្ធអនឡាញ ដែលមានគណនី Facebook Na Na OnlineShop និង Na Na Brand NRN កំ ពុងផ្សព្វផ្សាយលក់ ផលិតផលគ្រឿងសម្អាង គ្មានច្បាស់អនុញ្ញាតពីក្រសួងសុខាភិបាល។
សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា «ក្រសួងសុខាភិបាល សូមជម្រាបជូនដល់សាធារណជ នទាំងអស់ឲ្យបានជ្រាបថា យោងតាមការពិនិត្យឃើញលើបណ្តាញសង្គម Facebook ដែលមានគណនីពីរឈ្មោះថា Na Na OnlineShop និង Na Na Brand Nrn កំពុងផ្សាយលក់ផលិតផលជាច្រើនមុខ ដែលគ្មានចុះប្រវេទន៍ គ្មានការពិនិត្យគុណភាព និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាល»។
ក្រសួងសុខាភិបាល តម្រូវ ឲ្យម្ចាស់គណ នីខាងលើនេះ ត្រូវបញ្ឈប់ការនាំចូល លក់ ចែកចាយ និងផ្សព្វផ្សាយផលិតផលគ្រឿងសម្អាង ខាងលើនេះ បន្តទៀត ព្រមទាំងប្រមូលផលិតផលទាំងនេះ មកវិញដើម្បីកំទេចចោល។
ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖