(ព្រះសីហនុ)៖ លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ បានទទួលជួបប្រតិភូក្រុមហ៊ុនទូរស័ព្ទមិតហ្វូន ដែលអញ្ជើញមកជូនពរនាយនាវី នាវីរង និងពលនាវិក កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នឹងចូលមកដល់ពេលឆាប់ៗខាងមុខនេះ។
នាឱកាសនោះដែរ ទាំងលោកឧត្តមនាវីឯក អ៊ុក សីហា និងតំណាងប្រតិភូក្រុមហ៊ុនទូរស័ព្ទមិតហ្វូន ក៏បានជូនពរឲ្យគ្នាទៅវិញទៅមក និងសន្យាបន្តសហការគ្នា ឲ្យកាន់តែស្និទស្នាលថែមទៀតនាថ្ងៃអនាគត។
បន្ថែមលើនេះ តំណាងក្រុមហ៊ុនទូរស័ព្ទមិតហ្វូន ក៏បានជម្រាបជូនលោកឧត្តមនាវីឯក អ៊ុក សីហា និងមន្ត្រីក្រោមឱវាទពាក់ព័ន្ធថា នាបណ្តាឆ្នាំខាង ប្រតិភូក្រុមហ៊ុនទូរស័ព្ទមិតហ្វូន នឹងស្នើសុំមកជួបសួរសុខទុក្ខ និងជូនពរ ថ្នាក់ដឹកនាំទីបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ឲ្យបាន២ដងក្នុងមួយឆ្នាំៗ គឺនៅក្នុងពិធីបុណ្តភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំ។ សំណើរនេះ ត្រូវបានលោកឧត្តមនាវីឯក អ៊ុក សីហា បានអនុញ្ញាតិទទួលយកផងដែរ៕