(កំពង់ចាម)៖ អគារប៉ុស្ដិ៍នគរបាលរដ្ឋបាលតាប្រុក នៃអធិការដ្ឋាននគរបាលស្រុកចំការលើ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ​

និងលោក​អភិបាលស្រុកចំការលើ។

​សមិទ្ធផលនេះ ជាអំណោយ​របស់លោក ហ៊ុន ណេង អ្នកតំណាងរាស្ដ្រខេត្តកំពង់ចាម, ​នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាល​ខេត្តកំពង់ចាម និងដោយមានការផ្ដួចផ្ដើមសាងសង់ ដោយលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម​។

អាគារនេះមានទំហំ​៥,២០ម៉ែត្រ គុណ៩,៥០ម៉ែត្រ ប្រក់សង្គសី សាងសង់អស់ចំនួន​១៤,៨៧៩ដុល្លា មានទីតាំងស្ថិតនៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។

ក្នងពិធីនេះដែរ ក៏មានការចូលរួមពីសំណាក់លោកស្នងការរងនគរបាលខេត្ត, អធិការ-អធិការរង, នាយ-នាយរងប៉ុស្ដិ៍ និងមន្ត្រី នៃអធិការដ្ឋាននគរបាលស្រុកចំការលើ ចំនួន​៨៨នាក់ ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់យាយជី តាជី ប្រជាពលរដ្ឋ ប្រជាការពារ ចំនួន​៧០០នាក់​ផងដែរ​។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ឯម កុសល ​បានជូនក្រណាត់សមួយដុំ និងថវិកា​២ម៉ឺនរៀល ដល់យាយជី តាជី ចំនួន​១៨នាក់៕