(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៤,១៨៤គ្រឿង រកឃើញល្មើសច្បាប់៧៩២គ្រឿង (ម៉ូតូ៤១%) អប់រំ៣២៨គ្រឿង និងផាកពិន័យ៤៦៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី៩ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួន២,២៣៤គ្រឿង, អប់រំ២១១គ្រឿង និងផាកពិន័យ៤១៦គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៤៤,០៥៤គ្រឿង រកឃើញយានយន្តល្មើស៩,០៧៤ គ្រឿង (ម៉ូតូ៣៥%) ក្នុងនោះអប់រំ៣,២៥១គ្រឿង និងផាកពិន័យ៥,៨២៨គ្រឿង៕