Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យោធាការពារព្រំដែន, យោធាខេត្តយ៉ាឡាយ ប្រទេសវៀតណាម និងក្រុមហ៊ុន Metfone ប្រចាំខេត្តស្ទឹងត្រែង ចូលរួមអបអរសាទរ និងជូនពរឆ្នាំថ្មី ដល់ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង

09-04-2019 18:11

(ស្ទឹងត្រែង)៖ យោធាការពារព្រំដែន នៃខេត្តយ៉ាឡាយ និងយោធាខេត្តយ៉ាឡាយ ប្រទេសវៀតណាម និងក្រុមហ៊ុន Metfone ប្រចាំខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ បានចូលរួមអបអរសាទរ និងជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដល់កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី។

ក្នុងជំនួបនេះ គណៈប្រតិភូយោធា ខេត្តយ៉ាឡាយ ប្រទេសវៀតណាម ក៏មានក្រុម K52 ដែលជាក្រុមរុករក ធាតុវៀតណាម ដែលបាត់ខ្លួនក្នុងសម័យសង្គ្រាមចូលរួមផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានសម្ដែងនូវការស្វាគមន៍យ៉ាងរីករាយ ព្រមទាំងជូនពរដល់ គណៈប្រតិភូ ខេត្ត យ៉ាឡាយ របស់វៀតណាម សម្រេចបាន ជោគជ័យ គ្រប់ ភារកិច្ច និងការធ្វើដំណើរប្រកបដោយសុវត្ថិភាព ផង ដែរ។

គណៈ ប្រតិភូរបស់វៀតណាម ក៏បានថ្លែងកោតសរសើរដល់ទំនាក់ទំនងល្អរវាង ថ្នាក់ ដឹកនាំ នៃ អាវុធហត្ថខេត្តស្ទឹងត្រែង ជាមួយ សមត្ថកិច្ច ខេត្តយ៉ាឡាយ កន្លងមកបានសហការគ្នា ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ព្រំដែន នៃប្រទេសទាំងពីរបានល្អប្រសើរ និងសូមបន្តថែរក្សាពូនជ្រំ ចំណងមិត្តភាព សាមគ្គីភាព រវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរកម្ពុជា-វៀតណាម ឲ្យបានឋិតថេរគង់វង្ស៕