Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាវាដឹកភ្ញៀវទេសចរបរទេស ជិត ១,០០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីដើរកម្សាន្ដរយៈពេល២ថ្ងៃ

09-04-2019 15:37

(ព្រះសីហនុ)៖ មន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិ កំពង់ផែខេត្តព្រះសីហនុ បានឲ្យដឹង នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះថា មាននាវាទេសចរណ៍បរទេស ១គ្រឿង បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរកម្សាន្តរយៈពេល ២ថ្ងៃ នៅក្នុង កម្ពុជា។

ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា នាវាទេសចរណ៍ខាងលើនេះ ដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ ចំនួន ៨៩៤នាក់ និងមាន ២៩សញ្ជាតិ ហើយចូលមកទស្សនាប្រទេសកម្ពុជា ក្នុងរយៈពេល ២ថ្ងៃ។ នាវាទេសចរបរទេសខាងលើនេះ មាននាវិកបម្រើការលើ ចំនួន ៤៦០នាក់ និងមាន ៤៣សញ្ជាតិ។

មន្ត្រីនគរបាលប្រចាំច្រកទ្វារអន្តរជាតិកំពង់ផែ ខេត្តព្រះសីហនុ បានបន្តថា មុនចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវាទេសចរណ៍ខាងលើនេះ បានធ្វើដំណើរទេសចរណ៍ មកពីប្រទេសថៃ ហើយនឹងចាកចេញពី កម្ពុជា ដើម្បីបន្តដំណើរ ឆ្ពោះទៅប្រទេសវៀតណាម នៅវេលាម៉ោង យប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩៕